អាជ្ញាធរខេត្តស្វាយរៀង ណែនាំមន្ត្រីត្រូវពិនិត្យ និងហាមឃាត់រាល់សំណង់អនាធិបតេយ្យ​ និងត្រូវសុំច្បាប់ជាមុន, ចាត់វិធានការលើអ្នកលែងសត្វពាហនៈតាមផ្លូវជាតិ ចៀសវាងគ្រោះថ្នាក់ចរាចរណ៍

  • Admin Page
  • December 29, 2023
  • Views 246

e424c583-36cd-4780-a683-0185176e1a9d
b1a75b08-a41a-4768-a773-093a686cf21b
53f9fc7e-27ed-40ea-994b-522208107c7d
fb032f04-afa3-4ac9-a697-9de466a05aa8
6fbf7e0a-f83b-4775-9df6-5bedc1397bbd
1ae71996-9b6d-47bd-9e16-a293097e6c39

ស្វាយរៀង៖ អភិបាលខេត្តស្វាយរៀង ណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងហាមឃាត់រាល់សំណង់អនាធិបតេយ្យទាំងឡាយណាដែលគ្មានច្បាប់ ត្រូវពិនិត្យនិងសុំច្បាប់ជាមុន មុននឹងធ្វើការសាងសង់អ្វីមួយ។ 

ការថ្លែងដូច្នេះខណៈលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ​ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង​ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
​មានប្រសាសន៍​នាឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ​មន្ត្រីរាជការពាក់ព័ន្ធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការរក្សាការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណក្នុងខេត្តបានល្អ ក្នុងនោះក៏សូមអរគុណដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រជាមួយរដ្ឋបាលខេត្តក្នុងការផ្តល់រង្វាន់ជ័យលាភីដល់សិស្សប្រលងជាប់និទ្ទេសA។ 

ជាមួយគ្នានេះ លោកអភិបាលខេត្ត​ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ​ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តឲ្យបានល្អប្រសើរជូនប្រជូនប្រជាពលរដ្ឋ។ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឲ្យមានប្រសិទ្ធភាព។

លោកថាអាជ្ញាធរក្រុង ស្រុក ត្រូវសហការជាមួយមន្ទីររៀបចំដែនដីនគរូបណីយកម្មសំណង់ និងសុរិយោដីខេត្ត ក្នុងការចុះវាស់វែងដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសនៅថ្ងៃសៅរ៍-អាទិត្យ ដែលជាថ្ងៃកម្មករឈប់សម្រាក។

ចំណែកអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងហាមឃាត់រាល់សំណង់អនាធិបតេយ្យទាំងឡាយណាដែលគ្មានច្បាប់ ត្រូវពិនិត្យនិងសុំច្បាប់ជាមុន មុននឹងធ្វើការសាងសង់អ្វីមួយ ។ 

លោកអភិបាលខេត្ត​ បានបន្ដថាអាជ្ញាធរត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋ និងមានវិធានការចំពោះសត្វគោក្របីដែលបានលែងពាសវាលពាសកាលតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាសខេត្តស្វាយរៀង ដើម្បីបញ្ចៀសនូវការបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ៕

អត្ថបទ៖ មិន ភក្តី

Recently Posts