សម្តេចតេជោ ហ៊ុន សែន៖ ដាក់បទបញ្ជារឲ្យការពារពលរដ្ឋដែលនៅចម្ការលោក ខឹម វាសនា ជៀសវាងបាតដៃទី៣ ប្រើសភាពការណ៍នេះ

  • Admin Page
  • August 31, 2022
  • Views 167

630ec57c501ec

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជារឲ្យការពារពលរដ្ឋដែលនៅចម្ការលោក ខឹម វាសនា ជៀសវាងបាតដៃទី៣ ប្រើព្រឹត្តិការណ៍។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស និងស្ពានអាកាសសម្តេច គង់ សំអុល នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបារម្ភបាតដៃទី៣យកសភាពការណ៍នេះ បង្កើតរឿង។ ឧទាហរណ៍បោកគ្រាប់បែកឲ្យស្លាប់ពលរដ្ឋ និងចោទលើរដ្ឋាភិបាលជាដើម។ ទី២ សូមការពារដាច់ខាតមិនត្រូវឲ្យមានការទៅដណ្តើមដីនៅតំបន់នោះទេ បើពលរដ្ឋចង់បានដីសូមស៉ំដីលោក ខឹម វាសនា ១២ហិកតានៅទីនោះចែកគ្នាទៅ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យគ្រួសារដែលចាញ់បោកលោក ខឹម វាសនា ទៅចោល ប្រពន្ធចោលកូន ឈ្លោះបាក់បែកគ្នា សូមត្រូវគ្នាវិញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យអាជ្ញាធរខេត្តសៀមរាប ជួយដឹកជញ្ជូនពលរដ្ឋដែលចាញ់បោកលោកខឹម វាសនា ទៅផ្ទះវិញដល់មូលដ្ឋាន ។

សម្តេចបានអំពាវនាវទៅលោក ខឹម វាសនា ថា សូមបើកឲ្យពលរដ្ឋចេញមកវិញ ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដែរថា ពេលនេះចម្ការនោះមិនអាចអនុញ្ញាតឲ្យចូលទេ តែអាចចេញទៅផ្ទះវិញបាន៕

អត្ថបទ លោក ហ៊ន សុភ័ក្រ

Recently Posts