សម្ដេចក្រឡាហោម ស ខេង៖ ការរៀបចំធ្វើសេចក្ដីព្រាងច្បាប់ស្ដីពី ព្រៃឈើ ជលផល និងច្បាប់ស្ដីពី តំបន់ការពារធម្មជាតិគឺ ឱ្យស្របតាមបន្ទាត់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

  • Admin Page
  • August 08, 2022
  • Views 107

62f0a9a382da1

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការរៀបចំធ្វើសេចក្ដីព្រាងច្បាប់ស្ដីពី ព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពី តំបន់ការពារធម្មជាតិគឺ ធ្វើឱ្យស្របតាមបន្ទាត់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋក្នុងការការពារ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងដូចនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីអំពី ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី ព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពី តំបន់ការពារធម្មជាតិ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្តេចក៏បានបញ្ជាក់ដែរថា ការរៀបចំសេចក្តីព្រាងច្បាប់ទាំង៣នេះ ក៏ជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏មានវត្តមាន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមនឹងមន្ត្រីជាន់ខ្ពស់អន្តរក្រសួងមួយចំនួនទៀត៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

62f0a9b67a494
62f0a9b6c9167
62f0a9b690bc1
62f0a9b6859bd
62f0a9b6a40c7
62f0a9b6b5297
62f0a9b6ad1a8
Recently Posts