សម្ដេច​ក្រឡាហោម ស ខេង ស្នើ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​

  • Admin Page
  • September 12, 2022
  • Views 149

ព្រះសីហនុ៖ នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ត្រួតពិនិត្យ​ការ​ប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ នៅ​ខេត្ត​ព្រះសីហនុ​។​

d10798cce1b9f43f291448bcbab674a9
46051738cee671831ec35ac104aea46b
0eb73d701ddea4458b5d617de774f807
f544e11472eb0863d5f43e6ded7592c8
6f03a6b2cde59f08076038ff0e00c8d8
5764754786b3cc8f021a59cb256f9828
f5f3cafae1ccd0f33611e76d6d3d9e2e
058c89c74f10cd434f334ddd2971a994

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​ថា កិច្ចប្រជុំ​នា​ថ្ងៃនេះ​ជា​ផ្នែក​មួយ​នៃ​ការជួយ​គាំទ្រ​បន្ថែមទៀត​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែល​មាន​ការ​ប្រឈម​ទៅ​នឹង​បទល្មើស​ប្រភេទ​នេះ​។

 

សម្ដេច​ ក៏បាន​រម្លឹក​ជា​ថ្មីទៀត​អំពី​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ពិសេស​អនុសាសន៍​ជំរុញ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

 

​សម្ដេច​ក្រឡាហោម បាន​បន្តថា កាលពីពេល​ថ្មីៗ​នេះ ក្រសួង​បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​កិ ច្ច​ប្រតិបត្តិការ​លើ​ការងារ​នេះ ហើយ​ក្នុង​ឋានៈ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស សម្ដេច​ក៏បាន​អំពាវនាវ​ឱ្យ​មាន​ការគាំទ្រ​និង​ចូលរួម​ក្នុង​ការងារ​នេះ ដោយបាន​ផ្ដល់​បណ្ដាញ​និង​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​រាយការណ៍​អំពី​ករណីនេះ​។ សម្ដេច​ឱ្យដឹងទៀតថា ​រហូតមក​ដល់ពេលនេះ ក្រសួង​បាន​ទទួល​បណ្ដឹង និង​ការរាយការណ៍​ចំនួន​ ១៨៦​ករណី​។​

 

​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​រាយការណ៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្គប្រជុំ​អំពី​វឌ្ឍនភាព​នៃ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស​ន្ស​នៅ​ខេត្ត​ព្រះសីហនុ ក្រោម​កិច្ចប្រតិបត្តិការ​របស់​កម្លាំង​នគរបាលជាតិ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុងនោះ ​រួមទាំង​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ក្រោយពី​មានការ​ដាក់​ចេញ​ផែនការ​ដោយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​។​

 

​ក្នុង​កិច្ចប្រជុំ​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​ជំរុញ​រដ្ឋបាលខេត្ត និង​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ បន្ត​ការខិតខំ​ប្រឹងប្រែង​បង្ក្រាប​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ដោយ​ប្រកាន់យក​គោលការណ៍​៣​ក្នុង​កិច្ចប្រតិបត្តិការ គឺ​សង្គ្រោះ​ជនរងគ្រោះ បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស និង​ចាប់ខ្លួន​ជនល្មើស បណ្ដាញ និង​មេក្លោង​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់ ដើម្បី​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម ព្រមទាំង​កិត្តិយស​ជាតិ​៕

អត្ថបទ៖ គង់ ឌិន

Recently Posts