មន្ទីរធនធានទឹកខេត្តបន្ទាយ មានជ័យអនុវត្តជំហានទី១ ស្តារស្ទឹងស្វាយចេកបាន ៣៦គីឡូម៉ែត្រ

  • Admin Page
  • August 27, 2022
  • Views 124

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស  ថ្ងៃទី២៦  ខែសីហា

ឆ្នាំ២០២២

f9d73d2a-28f3-4e65-9b21-0b1b5e0
e923904d-4878-4187-83c1-e779fb6
0e29bc75-00d2-4f86-81fc-ce00dbb

MC : មន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យបានអនុវត្តជំហានទី១ស្តារស្ទឹងស្វាយ ចេកបាន៣៦គីឡូម៉ែត្រ ដើម្បីបង្ការគ្រោះទឹកជំនន់ និងជួយស្តុកទឹកទុកសម្រាប់ប្រជាពល រដ្ឋប្រើប្រាស់ ។

  ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្តីពី « សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងធន ធានទឹក និងឧតុនិយម » នាទីស្តីការគណៈរដ្ឋមន្ត្រី លោក យឹម ប៊ុនរ៉ុប ប្រធានមន្ទីរធន ធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានមាន ប្រសាសន៍ថា ដោយសារតែសង្កេតឃើញ អំពីបញ្ហាគ្រោះទឹកជំនន់ដែលតែងតែកើត មានឡើងស្ទើររាល់ឆ្នាំក្នុងខេត្តបន្ទាយមានជ័យនេះ ទើបមន្ទីរធនធានទឹកខេត្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ខិតខំធ្វើការស្តារស្ទឹងស្វាយចេកឱ្យបានលឿន ដើម្បីបង្ការគ្រោះ មហន្តរាយដោយសារទឹក ជំនន់ ពិសេសជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃ ដែលជួយផ្គត់ផ្គង់ទឹកសម្រាប់ប្រជា ពលរដ្ឋប្រើប្រាស់និងធ្វើកសិកម្ម ។

  « ឥឡូវនេះយើងបានជួសជុលហើយបានស្ដារស្ទឹងស្វាយចេកនេះឡើងវិញយ៉ាងលឿនបំផុត គឺបាន៣៦ គីឡូហើយ ឥឡូវនេះយើងកំពុងដំណើរការ ហើយយើងមានផែនការបន្តទៀត ដើម្បីស្ដារស្ទឹងស្វាយចេកឱ្យគ្រប់គោលដៅដូចជាដល់ស្ទឹងសិរីសោភ័ណនៅសល់ប្រហែល ជា៨គីឡូទៅ១០គីឡូប៉ុណ្ណោះគឺយើងដល់គោលដៅ ឥឡូវ នេះយើងបាននិងកំពុងអនុវត្តហើយ » ។

  លោកបានបន្ថែមថា ស្ទឹងស្វាយចេកមានប្រវែង ៧៧ គីឡូម៉ែត្រ ប៉ុន្តែឥឡូវអាជ្ញាធរខេត្តស្ដារបានពាក់កណ្ដាលហើយ ស្ទឹងស្វាយចេកមានអត្ថប្រយោជន៍ទី១ គឺការរំដោះទឹកជំនន់ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ព្រោះខេត្តបន្ទាយមានជ័យ និងខេត្តនៅជាប់ព្រំដែនថៃ គឺមានរយៈកម្ពស់ទឹករហូតដល់ ៣២ ម៉ែត្រ នៅពេលភ្លៀងម្ដងៗគឺហូរលឿនធ្វើឱ្យផ្ទៃរងទឹកភ្លៀងនៅប៉ែកខាងលើហូរធ្លាក់មកខាងក្រោមដូចជាស្រុកថ្មពួក ស្រុកភ្នំស្រុក សិរីសោភ័ណ ក៏ទទួលជំនន់ទឹកភ្លៀងដែរ ។

សូមបញ្ជាក់ថា បន្ទាប់ពីស្តារស្ទឹងស្វាយចេករួចរាល់គម្រោងនេះមានសក្តានុពលផ្ដល់ទឹកសម្រាប់ការស្រោច ស្រពលើទំហំផ្ទៃដីរហូតដល់ ១៧០០០ហិកតាក្នុងរដូវ វស្សា និងរដូវប្រាំងផ្គត់ផ្គងទំហំផ្ទៃដីបាន៧០០ទៅ ១០០០ហិកតា ៕

Recently Posts