សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សម្ដេចព្រះ នរោត្ដម សីហនុ បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាឡើងវិញ

  • Admin Page
  • November 09, 2023
  • Views 113

ភ្នំពេញ៖ មានប្រសាសន៍ក្នុងពិធីមីទ្ទីញរម្លឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវា​កំណើត​កង​យោធពលខេមរភូមិន្ទ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានរម្លឹកឱ្យដឹងថា តាមរយៈការតស៊ូទាម​ទារ​យក​ឯករាជ្យ​ភាព​ពី​បារាំង​សម្រាប់​កម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គបាន​ធ្វើ​ឱ្យ​ពិភព​លោក​ស្គាល់​កម្ពុជា​ឡើង​វិញ តាមរយៈជោគជ័យ នៃការទាមទារឯករាជ្យ​ពេញ​បរិបូរជូន​ជាតិ​មាតុភូមិ​របស់​ព្រះអង្គ។

cambodia_live_(1)

សម្ដេចធិបតីនាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងបន្ថែមថា ក្រៅពីការទាមទារ​យក​ឯករាជ្យ​ភាព​ពេញ​បរិបូរ​ជូនជាតិ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ក៏ជាតួអង្គសំខាន់​នៅ​ក្នុង​ការ​ជំរុ​ញ​ឱ្យ​មាន​សាមគ្គី ភាពអន្តរជាតិ នៃបណ្ដាប្រទេសមិនចូលបក្សសម្ពន្ធផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ស្នាព្រះហស្តរបស់សម្ដេចព្រះបរមរតនកោដ្ឋ ត្រូវបានអ្នកជំនាន់ក្រោយបន្តថែរក្សាជាប់ជានិច្ច ជាពិសេសព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ។

ក្នុងពិធីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានប្ដេជ្ញាចិត្តរក្សាថែឯករាជ្យភាព និង​សន្តិភាព​សម្រាប់កម្ពុជាឱ្យបានជានិរន្តរ៍ និងអង្វែងយូរតទៅទៀត ដើម្បីកម្ពុជាកាន់តែរីកចម្រើន៕ ដោយ៖ គង់ ឌិន

4242228fb8a9acd1e9018f4efec6de82
 

 

cambodia_live

Recently Posts