អបអរសាទរពិធីបុណ្យអង្គកឋិនទានសាមគ្គីវត្តមុន្នីសាលា(ហៅវត្ថុ្តឡ)ដើម្បីប្រមូលបច្ច័យកសាងបង្ហើយនូវឧបដ្ឋានសាលា

  • Admin Page
  • October 12, 2022
  • Views 308

img_20221012_202258_100
img_20221012_202252_093
img_20221012_202245_813
img_20221012_202230_816
img_20221012_202241_926
img_20221012_202239_314
img_20221012_202236_888

ខេត្តស្វាយរៀង : នៅព្រឹកថ្ងៃអង្គារ១រោចខែ អស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស .២៥៦៦ និងថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២២0 នេះ ឯកឧត្តម ជុក មុន្នីអនុប្រធានទី ១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងស្វាយរៀងនិងសង្កាត់ស្វាយតឿព្រមទាំងក្រុមការងារបានផ្ដួចផ្ដើមមូលមតិគ្នាជាឯកច្ឆន្ទដើម្បីប្រារព្ធធ្វើពិធីបុណ្យអង្គកឋិនទាន សាមគ្គីដង្ហែឆ្ពោះ ទៅកាន់វត្តមុន្នីសាលា (ហៅវត្តឡ)ដែលស្ថិតនៅក្នុងភូមិស្វាយតឿសង្កាត់ស្វាយតឿក្រុងស្វាយរៀងខេត្តស្វាយរៀងដើម្បីប្រមូលបច្ច័យកសាងបង្ហើយឧបដ្ឋានសាលាថ្មី។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបានមានប្រសាសន៍ថាអង្គកឋិនទាននេះបានផ្តួចផ្ដើមធ្វើឡើងដើម្បីប្រមូលបច្ច័យសម្រាប់កសាងនូវសមិទ្ធផលនានាក្នុងពុទ្ធសីមាវត្តមុន្នីសាលា(ហៅវត្តឡ) ។

 

ឯកឧត្តមបានថ្លែងកោតសរសើរដល់ក្រុមការងារទាំងអស់ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយដែលបានមូលមតិគ្នាធ្វើឲ្យអង្គកឋិនទាននេះដំណើរការទៅប្រកបដោយជោគជ័យនិងទទួលបានកុសល្យផលបុណ្យគ្រប់ៗគ្នា។

 

ក្នុងនាមព្រះគ្រូចៅអធិការវត្តតំណាងឲ្យព្រះសង្ឃលោកគ្រូអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ព្រមទាំងអាជ្ញាធរដែនដីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ជុក មុន្នី នឹងក្រុមការងារមិនអាចកាត់ថ្លៃស្មើបានព្រមទាំងលោកលោកស្រីជាពុទ្ធបរិស័ទទាំងអស់ដែលជាម្ចាស់ទានជួបប្រទះតែ សុភមង្គល ល្អវាសនាល្អ សុខភាពល្អ អាយុយឺនយូរនិងទទួលបានជ័យជំនះគ្រប់ភារកិច្ចការងារ។និង ពុទ្ធពរទងបួប្រការ គឺ អាយុវណ្ណៈ សុខៈពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

សូមបញ្ជាក់ថាអង្គឋិនទាននេះប្រមូលបច្ច័យសម្រាប់កសាងបង្ហើយនូវឧបដ្ឋានសាលាសរុបបច្ច័យទាំងអស់ជាប្រាក់រៀលជាង ៤៣ លានរៀល និងប្រាក់ដុល្លារជាង១.៣០០០ ដុល្លារ ៕

(ដោយលោក មាស សំអឿន)

Recently Posts