សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អបអរសាទរទំនាក់ទំនងការទូតកម្ពុជា-វៀតណាមលើកទី៥៥ឆ្នាំ

  • Admin Page
  • July 25, 2022
  • Views 184

20fae4233ca2280da4278736448c2981
62de7806e9d2a
62de7806a7dd8
62de7806d7518
62de7806bc1a7
62de7806b2899
62de78069e92d

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជា មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារ ហៃយ៉ាត

រីយេនស៊ី ភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ។

 

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ៖ ឆ្នាំនេះ ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៥៥ នៃការការបង្កើតទំនាក់ ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយម វៀតណាម (២៤ មិថុនា ឆ្នាំ១៩៦៧ - ២៤ មិថុនា ឆ្នាំ២០២២) និងជាឆ្នាំមិត្តភាពកម្ពុជា- វៀតណាម ២០២២។

 

ដើម្បីអបអរខួបខួបអនុស្សាវរីយ៍លើកទី៥៥នេះ ប្រទេសទាំងពីរបានរួមគ្នាធ្វើសកម្មភាពជាច្រើនរួមមានការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ ខេត្ត សមាគមមិត្តភាព ការផ្ញើសារជូនពរនិងអបអរ សាទរទៅវិញទៅមក ការផ្សព្វផ្សាយខ្លឹមសារស្តីអំពីទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម តាមប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គម។

 

នៅក្នុងឱកាសនោះដែរលោកស្រី ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្ត និងជាសមាជិការដ្ឋសភា -ប្រធានសហព័ន្ធនារីវៀតណាមក៏បានលើក ឡើងអំពីវឌ្ឍនៈភាពរបស់សមាគមនារីដើម្បីសន្តិ ភាព និងអភិវឌ្ឍនសហព័ន្ធនារីវៀតណាម និងការពង្រឹងនូវកិច្ចសហប្រតិបត្តិការទាំងក្នុងសកលលោក ក៏ ដូចជា តំបន់ ជាពិសេស ក៏បានរិតបន្តឹងនូវចំណងសាមគ្គីភាពរបស់សមាគមនារីនៃប្រទេសទាំងពីឲ្យកាន់តែមានភាពរីកចម្រើន និងមានការអភិវឌ្ឍន៍បន្ថែមទៀត ។

 

ភាគីទាំងពីរ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងចំនួន៣រួមមាន៖

 

-កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសហព័ន្ធនារីវៀតណាមឆ្នាំ២០២២-២០២៧។ 

-ការអនុវត្តគម្រោងផ្តល់ចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតរវាងសមាគមនារីកម្ពុជា - ក្រុមហ៊ុនអ៊ិនត្រាកូ (INTRACO) ។

-កិច្ចព្រមព្រៀងសហប្រត្តិការរវាងសាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និងសហព័ន្ធនារីវៀតណាមខេត្តដាក់ឡាក់ ដំណាក់កាល ឆ្នាំ២០២២-២០២៧៕

 

ដោយ៖ វង សុភ័ក្ត

Recently Posts