ប្រមុខកាទូតកម្ពុជា និងរដ្ឋមន្ត្រីការបរទេសសិង្ហបុរី រួមគ្នាសម្ពោធជាផ្លូវការមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-សឹង្ហបុរី

  • Admin Page
  • August 01, 2022
  • Views 162

62e793418c43e

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជាលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងជារដ្ឋមន្ត្រីក្រសួងការបរ ទេសនិងសហប្រតិបត្តិការអន្តរជាតិនិង លោក វីវៀន បាឡាក់គ្រីសណាន់ (Vivian Balakri shnan) រដ្ឋមន្ត្រីការបរទេសសិង្ហបូរី នឹងអញ្ជើញជាអធិបតី ព្រមទាំងថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ដែលមានទីតាំងស្ថិតក្នុងអាគារ ICON ទល់មុខក្រសួងមហាផ្ទៃនា ថ្ងៃទី ២ ខែ សីហា ឆ្នាំ២០២២ វេលាម៉ោង ១១ថ្ងៃត្រង់។

 

ពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-សិង្ហបុរី នេះបានធ្វើឡើងខណៈដែលលោករដ្ឋមន្ត្រីការបរទេសសិង្ហបុរី អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្តូរវេន។

 

សូមបញ្ជាក់ថា៖ កម្ពុជានិងសិង្ហបុរី ជាសមាជិកអាស៊ាន និងមានទំនាក់ទំនងការទូតជាមួយគ្នាយ៉ាងល្អ ជាពិសេសប្រទេសទាំងពីរគឺជាដៃគូពាណិជ្ជកម្ម វិនិយោគលើគ្រប់វិស័យនិងទេសចរណ៍ដ៏

សំខាន់ ៕

 

ដោយ៖ វង សុភ័ក្ត្រ

Recently Posts