មន្រ្ដីជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលខេត្តព្រៃវែងបើកកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃលើការខូចខាតដោយទឹកជំនន់

  • Admin Page
  • October 13, 2022
  • Views 362

img_20221013_184201_079
img_20221013_184205_250
img_20221013_184159_093
img_20221013_184155_093
img_20221013_184152_450
img_20221013_184147_811
img_20221013_184150_543
img_20221013_184145_605

ខេត្តព្រៃវែង៖ ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូចុះមកខេត្តព្រៃវែង ដើម្បីបើកកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃលើការខូចខាតដោយទឹកជំនន់និងវិធានការស្តារឡើងវិញ នៅខេតព្រៃវែង ដោយ មានការអញ្ជើញចូលរួម ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធអាជ្ញាធរ ក្រុង ស្រុក ទាំង១៣ នៃខេត្តព្រៃវែង។

 

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍អំពី លទ្ធផល របស់រដ្ឋបាលក្រុង ស្រុក នៅរបាយការណ៍បឋម ដោយគិតចាប់ត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ជូន ថ្នាក់ដឹកនាំក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងរដ្ឋបាលខេត្ត នៅទូទាំងខេត្តព្រៃវែងផលប៉ះពាល់ដំណាំស្រូវ ដោយជំនន់ទឹកភ្លៀង មានចំនួន ៦,៣៤៩ ហិកតា ខូចខាតចំនួន ៤,៥១១ ហិកតា និងដំណាំរួមផ្សំចំនួន ១,២៤៣ ហិកតា។

 

 ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រុមការងារ របស់ឯកឧត្តម ត្រូវបានបង្កើតឡើង ដើម្បីសហការជាមួយរដ្ឋបាលខេត្តព្រៃវែង ក្នុងគោលដៅពន្លឿនការពិនិត្យ តាមដាន និងវាយតម្លៃលើផលប៉ះពាល់ការខូចខាត ដំណាំស្រូវ និងដំណាំរួមផ្សំដោយសារទឹកជំនន់ដើម្បីអាចផ្ដល់គ្រាប់ពូជស្រូវ និងដំណាំរួមផ្សំដល់កសិកររងគ្រោះ ដើម្បីអាចស្ដារដំណាំឡើងវិញទាន់ពេលវេលា និង សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ ដើម្បីពន្លឿនការពិនិត្យ និង វាយតម្លៃស្ថានភាពជាក់ស្ដែងនៃផលប៉ះពាល់ ការខូចខាត លទ្ធភាពស្ដារឡើងវិញដំណាំស្រូវ និងដំណាំ រួមផ្សំដែលរងគ្រោះដោយសារទឹកជំនន់ ដោយសហការជាមួយគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀង បម្រុងកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៃផលប៉ះពាល់ ការខូចខាត និងលទ្ធភាពស្ដារឡើងវិញដំណាំ ដែលរងគ្រោះដោយសារទឹកជំនន់។ ដោយសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីផ្ដល់គ្រាប់ពូជស្រូវនិងដំណាំរួមផ្សំដល់កសិកររងគ្រោះដើម្បីស្តារឡើងវិញឱ្យបានទាន់ពេលវេលា ដោយអនុវត្តតាមយន្តការដែលមានចែងក្នុងអនុក្រឹត្យលេខ១២៤អនក្រ.បក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជារាយការណ៍ជាប្រចាំអំពីសកម្មភាពការងារដែលបានអនុវត្តជូនក្រសួង។

 

ឯកឧត្តមក៏បាន ផ្តាំផ្ញើដល់រដ្ឋបាល ក្រុង ស្រុក ប្រធានការិយាល័យកសិកម្ម ស្រុក ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការចុះពិនិត្យ តាមដាន និងផ្ដល់នូវលទ្ធផលនៃការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ របស់កសិករនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យមកថ្នាក់ខេត្ត និងថ្នាក់ក្រសួង ឲ្យបានទាន់ពេលវេលា និងផ្ទៀង ផ្ទាត់ ដើម្បីប្រមូលទិននៃជាក់ស្ដែងក្នុងការស្នើសុំគ្រាប់ពូជជូនដល់គាត់ ឲ្យបានទាន់ពេលវេលា៕ សម្រួលអត្ថបទ ដោយលោកពន្លឺ

Recently Posts