សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥)នៅស្រុកស្វាយជ្រំ

  • Admin Page
  • October 01, 2022
  • Views 149

img_20221001_202800_910
img_20221001_202806_858
img_20221001_202752_901
img_20221001_202756_632
img_20221001_202758_649
img_20221001_202755_072

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលាស្រុកស្វាយជ្រំ បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ (២០២៣-២០២៥) នៅថ្នាក់ស្រុកឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម តូច ប៉ូលីវ៉ា  អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ។

 

អង្គសិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោក ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក មេឃុំ ស្មៀនឃុំទាំង១៦ ក្នុងស្រុក មន្ត្រីរាជការសាលាស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត សរុបចំនួន ១១៦ នាក់ ស្រី៥២នាក់ ។ 

 

លទ្ធផលនៃអង្គសិក្ខាសាលា មានដូចខាងក្រោម ៖ នៅឆ្នាំ២០២៣ ខាងមុខគម្រោង វិនិយោគស្រុកស្វាយជ្រំ មានចំនួន ១៩គម្រោង មានការសន្យាគាំទ្រចំនួន ០៤គម្រោង ស្មើនឹង ២៥.៥ % ។    

ចំពោះគម្រោងវិនិយោគឃុំទាំង១៦ក្នុងស្រុក មានចំនួន ៧៨០គម្រោង មានការសន្យាគាំទ្រចំនួន ២៥៨គម្រោង ស្មេីនឹង ៣៣.០៨ % ក្នុងនោះមានការគាំទ្រក្នុងគម្រោង មានចំនួន ១៧៧ គម្រោង ស្មេីនឹង ៦៣.៦០ ហេីយមានការគាំទ្រក្រៅគម្រោង មានចំនួន ៨១គម្រោង ស្មេីនឹង ៣១.៤០% ៕

Recently Posts