ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែទៅកាន់វត្តជម្ពូព្រឹក្សា (ហៅវត្តថ្មី)

  • Admin Page
  • October 12, 2022
  • Views 234

IMG_20221012_200740_947
IMG_20221012_200746_896
IMG_20221012_200752_470
IMG_20221012_200743_514
IMG_20221012_200745_338
IMG_20221012_200735_234

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ព្រះវិសុទ្ធញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តស្វាយរៀង ព្រះសង្ឃ រួមនិងពុទ្ធបរិស័ទទាំងក្នុង និងក្រៅខេត្ត បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានសាមគ្គីយ៉ាងធំមួយដើម្បីវេរបច្ច័យស្បង់ជីវរទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់មួយត្រីមាសក្នុងវត្តជម្ពូព្រឹក្សា (ហៅវត្តថ្មី)ស្ថិតនៅក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ 

 

បន្ទាប់ពីអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងដាឆ្លងសទ្ធាបុណ្យធ្វើតាមកន្លងប្រពៃណីព្រះពុទ្ធសាសនាជាបន្តបន្ទាប់រួចមក ព្រះវិសុទ្ធញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តស្វាយរៀង បានមានសង្ឃដីកាឲ្យដឹងថា÷

បុណ្យកឋិនទាន គឺជាបុណ្យមួយដែលបានកំណត់យ៉ាងច្បាស់លាស់ ក្នុងចន្លោះ ២៩ ថ្ងៃ គឺចាប់តាំងពីថ្ងៃ ១រោច  ខែអស្សុជរហូតដល់ថ្ងៃ ១៥កើត ខែកត្តិក ដោយក្នុងមួយឆ្នាំ វត្តមួយធ្វើបានតែម្តង មិនថា អង្គឋិនតិចឬច្រើនឲ្យតែចូលក្នុងថ្ងៃតែមួយ ។

 

ព្រះគ្រូវិសុទ្ធញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត បានមានថេរះដីកា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទគ្រប់ទិសទីដែលបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើបុណ្យកឋិនទានដើម្បីដង្ហែមកកាន់វត្តជម្ពូព្រឹក្សា (ហៅវត្តថ្មី) នៅពេលនេះដោយទឹកចិត្តជ្រះថ្លាក្រៃលែង។

 

ព្រះគ្រូវិសុទ្ធញ្ញាណ មុំ សយ បានមានសង្ឃដីកាបន្តផងដែរថា ការដែលយើងមានឱកាសបានធ្វើបុណ្យជួបជុំគ្នានៅពេលនេះក៏ដោយសារតែប្រទេសជាតិយើងមានសន្តិភាពពេញផ្ទៃប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី។ ជាចុងបញ្ចប់ ព្រះគ្រូវិសុទ្ធញ្ញាណ មុំ សយ ក៏បានប្រគេនពរ និងជូនពរដល់ព្រះសង្ឃគ្រប់អង្គ និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមធ្វើបុណ្យទាំងអស់ឱ្យទទួលផលបុណ្យពីអង្គកឋិនទាននេះគ្រប់គ្នាកុំបីអាក់ខានឡើយ។

 

(សូមបញ្ជាក់ផងដែរថា)ចំពោះបច្ច័យដែលបានមកពីបុណ្យអង្គកឋិនទានសាមគ្គីនៅពេលនេះមានចំនួន ២៣លាន ៩៥មុឺនរៀល និងត្រៃយ៍ស្បង់ជីវរមួយចំនួនសម្រាប់ប្រគេនព្រះភិក្ខុសង្ឃ និងសម្រាប់កសាងសមិទ្ធិផលមួយចំនួននៅក្នុងវត្តជម្ពូព្រឹក្សា (ហៅវត្តថ្មី) ដើម្បីជាប្រយោជន៍ដល់វិស័យព្រះពុទ្ធសាសនា៕

Recently Posts