គម្រោងជួសជុលផ្លូវកម្ពុជាក្រោម គ្រោងនឹងបញ្ចប់នៅថ្ងៃ២៣ ខែកក្កដានេះ

  • Admin Page
  • July 22, 2022
  • Views 140

62da395109021

ភ្នំពេញ៖ គម្រោងជួសជុលគ្រឹះក្រោម ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូលើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាសពេទ្យលោកសង្ឃ ដល់ផ្សារធំថ្មី គ្រោងនឹងបញ្ចប់នៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២២ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋនិងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រង។

62da39512a125

មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ថា ការអនុវត្តតាមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានធ្វើសកម្មភាពជួសជុល គ្រឹះខាងក្រោមឱ្យរឹងមាំ ទើបអ៊ុតកៅស៊ូពីលើកំណាត់ផ្លូវកម្ពុជាក្រោមទាំងស្រុងតែម្តង ដោយចាប់ពីស្ពានអាកាស៧មករា(ស្ពានអាកាសពេទ្យលោកសង្ឃ) ដល់ផ្សារធំថ្មី ដែលមានប្រវែងជាង ៣គីឡូម៉ែត្រ។

62da3951391d5

កំណាត់ផ្លូវកម្ពុជាក្រោមនេះ ត្រូវអ៊ុតកៅស៊ូទាំងស្រុង មានទទឹង១៨កន្លះទៅ១៩ម៉ែត្រ ទៅតាមស្ថានភាពផ្លូវជាក់ស្តែង ជាមួយនឹងការដាក់បណ្តាញលូនៅសងខាងផ្លូវផងដែរ ដោយបានចាប់ផ្តើមបើកការដ្ឋានជួសជុលកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២៕

 

ដោយ៖ គន្ធ តារាវិឆ័យ

62da395155579
62da3951621ef
Recently Posts