អធិការនគរបាលស្រុកចន្ទ្រាដឹកនាំកម្លាំងចាក់ថ្មមិចបំពេញជង្ហុកផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ

  • Admin Page
  • September 21, 2022
  • Views 313

8bc4ed3a-a637-4f36-899c-3dfee42115f8

ebcf1bac-e617-491e-8e5a-2e1d6dc67606
6be50251-4ae4-46bc-8822-3c1ea864291c
abbab636-633b-49ff-b088-cdea947be934
bee0bd1a-8b18-4eed-b454-efba74dad63b
abe70020-037e-4b58-8c49-31caf7c1054b
8b115de4-b9b3-420c-bc3c-da0cea14ab0e

(ខេត្តស្វាយរៀង)៖ ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលដំណើរឆ្លងកាត់តាមផ្លូវខាងមុខអធិការដ្ឋានគរបាលស្រុកចន្ទ្រាព្រោះតែផ្លូវនេះបានរងនូវការខូចខាតជាអន្លើរៗដោយមានកន្លែងខ្លះបានស្រុតបែកហើយមានជង្ហុកធំៗងាយបង្កគ្រោះថ្នាក់ដល់ពលរដ្ឋក៏ដូចជាអ្នកដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវមួយនេះនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកវរៈសេនីយ៍ទោ ជិន សុភឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា បានដឹកនាំកម្លាំង ធ្វើការកាយផ្លូវចាក់ថ្មមិចលុបក្រឡុកនិងជង្ហុកធំៗដែលបានបែកខូចបង្កដោយរថយន្តធំៗដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរប្រកបមុខរបររកសុីនិងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ 

 

លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រាបានអោយដឹងថា៖ដោយឃើញផ្លូវនៅខាងមុខអធិការដ្ឋាននគរបាលស្រុកបច្ចុប្បន្ននេះរងការខូចបែកជាអន្លើៗនិងមានដក់ទឹកទើបរូបលោកដឹកនាំកម្លាំងយកថ្មមិចមកចាក់កាយលុបជួយសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋណាមួយរដូវភ្ជុំបិណ្ឌនេះក៏ពលរដ្ឋធ្វើច្រើនផងដែរ។ 

 

លោកអធិការបានអោយដឹងទៀតថា៖ ការចាក់ថ្មមិចលុបជង្ហុកដែលបែកខូចនាពេលនេះក៏បានជួយសម្រួលក្នុងការធ្វើដំណើរទៅមកក្នុងឱកាសរដូវបុណ្យទានរបស់បងប្អូនប្រជាពលរដ្ឋនៅរដូវភ្ជុំបិណ្ឌនិងការដឹកកសិផលមកកាន់ទីផ្សារហើយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានផងដែរ។ 

 

លោកអធិការក៏បានធ្វើអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរនិងត្រូវគោរពច្បាប់ចរាចរណ៍កុំបើកបរល្បឿនលឿនហួសកំណត់ក្នុងទីប្រជុំជន ហើយណាមួយនៅខាងមុខអធិការដ្ឋាននគរបាលស្រុកចន្ទ្រាជាផ្លូវកោងខ្លាំងដែលអាចងាយបង្កគ្រោះចរាចរណ៍បានយ៉ាងងាយ៕ ដោយ:win

Recently Posts