ប្រមុខការពារជាតិជប៉ុនសម្តែងការអបអរសាទរចំពោះភាពជោគជ័យកម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ជប៉ុន

  • Admin Page
  • July 24, 2022
  • Views 132

77324adec9e9ad4b373e6aa713e3178e
538f925cbdce442b231599e92dd0c846
b0aded6179b48103123cb114766c520f
fc3e034cecfadf4c72ad71a557caf744
0e0cc236bdfd0cadcf26498abc6f5ced
156bc1f93134d7efa3ade7e1d23a2166
3447f6dc02a0bac5427a947e455734a1

ភ្នំពេញ​ ៖ រដ្ឋមន្រ្តីក្រសួងការជាតិជប៉ុន លោក គីហ្ស៊ី ណូប៊ូអូ បានផ្ញើលិខិតសម្តែងការអបអរសាទរចំពោះភាពជោគជ័យដ៏ធំធេងនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ជប៉ុនលើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយបានថ្លែងអំណរអគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកកាលពីខែមិថុនា ឆ្នាំ ២០២២កន្លងទៅថ្មីៗនេះ។

 

 យោងតាមសារលិខិតរបស់ លោក គីហ្ស៊ី ណូប៊ូអូ ដែលបានផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកាលពីកន្លងទៅ ហើយទូរទស្សន៍BTVទើបតែទទួលបាននាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា«សូមសម្តេចតេជោ នាយករដ្ឋមន្រ្តី មេត្តាទទួលយកការអបអរសាទរពីខ្ញុំ ចំពោះជោគជ័យដ៏ធំធេង នៃកិច្ចប្រជុំក្រៅផ្លូវការកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ជប៉ុនលើកទី៧។ ខ្ញុំសូម សម្តែងនូវការកោតសរសើរ ដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំរបស់សម្តេចតេជោ ក្នុងនាម ជាប្រធានអាស៊ាន»។

 

 សារលិខិតរបស់លោក គីហ្ស៊ី ណូប៊ូអូ បានលើកឡើងទៀតថា«ខ្ញុំក៏សូមគោរពថ្លែងអំណរគុណដ៏ស្មោះចំពោះសម្តេចតេជោ ដែលបានចំណាយពេលវេលាទទួលខ្ញុំទោះបីសម្តេច មានកិច្ចការងារមមាញឹក ក៏ដោយ។ ដូចដែលខ្ញុំបានលើកនៅក្នុងកិច្ចជំនួបជាមួយសម្តេចថា ទំនាក់ទំនងកម្ពុជា-ជប៉ុនស្ថិតមួយស្ថិត នូវកម្រិតមួយយ៉ាងល្អបំផុតមិនធ្លាប់មាន។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់យើង និងការផ្លាស់ប្តូរទ្វេភាគីបន្តរីកចំរើនទៅមុខ រួមទាំងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងការចូលសំចតរបស់នាវាកងកម្លាំងស្វ័យការពារជប៉ុននៅកម្ពុជា»។

 

សារលិខិតរបស់ប្រមុខការជាតិជប៉ុនដដែលនេះក៏បានបញ្ជាក់ផងដែរថា ក្នុងនាមលោកជារដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន លោកប្តេជ្ញាថែរក្សា និងពង្រឹងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ដោយផ្អែកលើលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសកម្ពុជាកាលពីកន្លងទៅថ្មីៗនេះផងដែរ។

 

សារលិខិតរបស់លោក គីហ្ស៊ី ណូប៊ូអូ បានបញ្ជាក់បន្ថែមទៀតថា លោកពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះដំណើរ ទស្សនកិច្ចរបស់លោក ហើយលោកក៏បានជូនពរដល់សម្តេចតេជោ ហ៊ុន សែន មានសុខភាពល្អបរិបូរណ៍ ណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ចផងដែរ៕​ អត្ថបទ៖ បាន ចក់

Recently Posts