ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ និងជួសជុលផ្លូវក្រាលក្រូសក្រហមបញ្ចុះតម្លៃទាបពេចពលរដ្ឋព្រួយបារម្ភៈផ្លូវគ្មានគុណភាពនៅស្រុកពញាឮ

  • Admin Page
  • April 13, 2023
  • Views 358

img_20230413_184902_622
img_20230413_185220_592
img_20230413_184902_480
img_20230413_184902_183
img_20230413_184902_764
img_20230413_185108_925
img_20230413_185108_829
img_20230413_185108_903
img_20230413_185108_607
img_20230413_185108_301

ខេត្តកណ្ដាល៖ មានការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវក្រាលក្រូសក្រហម១ខ្សែរ និង សាងសង់ផ្លូវបេតុងអាមេ៤ខ្សែរ ដែលមានក្រុមហ៊ុនជាច្រើនអ្នកចូលដាក់ដេញថ្លៃ ដាក់តម្លៃទាប គឺតម្លៃទាបមិនដែលធ្លាប់មានអ្នកជំនាញនិយាយថា មិនសង្ឃឹមថា ផ្លូវមានគុណភាពនោះទេ សូមឲ្យម្ចាស់គម្រោងពិនិត្យលើកផ្លូវឲ្យបានម៉ត់ចត់តាមស្តង់ដា និងកិច្ចសន្យា ការដាក់ដេញថ្លៃនេះនៅព្រឹកថ្ងៃទី១០ខែមេសា២០២៣ នៅសាលាស្រុកពញាឮ ខេត្តកណ្ដាល។

 

បើតាមមន្ត្រីសាលាស្រុកពញាឮបានឲ្យដឹងថា ការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវក្រាលខ្សាច់ភ្នំនេះ គឺ៖

 

ទី១, ឃុំពញាឮ ជូសជុលផ្លូវក្រាលក្រូសក្រហមប្រវែង០,៦៣៣គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ តម្លៃប៉ានស្មាន១៤៩,៩៤៣,៥៥១រៀល ហើយមានចំនួន៥ក្រុមហ៊ុនបានចូលរួមដាក់ដេញថ្លៃ ហើយដែលទទូលបានគឺ ក្រុមហ៊ុន សំណង់ ៧៣ ដេញបានតម្លៃទាបជាងគេ ៥១,៩០៦,000រៀល។

 

ទី២,ឃុំកោះចិន សាងសង់ផ្លូវបេតុងអាមេប្រវែង០,៧២២គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស០,១៥ តម្លៃប៉ានស្មាន៤៥០,០៤៥,៣៥០រៀល ហើយមានចំនួន៦ក្រុមហ៊ុនបានចូលរួមដាក់ដេញថ្លៃ ហើយក្រុមហ៊ុនដែល ដាក់ដេញថ្លៃតម្លៃទាបជាងគេ ទទូលបាន ក្រុមហ៊ុន យោ យីម ក្នុងតម្លៃ១៣៦,៨១៨,000រៀល។

 

ទី៣,ឃុំកំពង់លួង ជួសជុលផ្លូវបេតុងអាមេប្រវែង០,៦៣៥គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ក្នុងតម្លៃប៉ានស្មាន ៣៩៦,៥០២,០៥៨រៀល ហើយមានចំនួន៤ក្រុមហ៊ុន ដែលបានដាក់ដេញថ្លៃ អ្នកដេញថ្លៃដែលទទូល តម្លៃទាបជាងគេ គឺក្រុមហ៊ុនឈ្មោះ ប៉ូច ក្វាត់ ក្នុងតម្លៃ១៣៦,០០០,០០០រៀល។

 

ទី៤,ឃុំកំពង់អុស សាងសង់ផ្លូវបេតុងប្រវែង ០,៩២៣គីឡូម៉ែត្រ ទទឹង៥ម៉ែត្រដាក់ស្លាកគម្រោង១កន្លែង ក្នុងតម្លៃប៉ានស្មាន៥៩៤,៩២០,១៣៦រៀល ហើយចំនួន៦ក្រុមហ៊ុន ដែលបានចូលរួមដាក់ដេញថ្លៃ អ្នកដេញថ្លៃដែលទទូលបានតម្លៃទាបជាងគេ គឺក្រុមហ៊ុន សួន ម៉ាច ក្នុងតម្លៃ ១៨៤,៦០០,០០០រៀល។  

 

ទី៥,ឃុំព្រែកតាទែន សាងសង់ផ្លូវបេតុងអាមេប្រវែង០,៤១៥គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ  ក្នុងតម្លៃប៉ានស្មាន ៣១៩,៦៤៧,១៨៣រៀល ហើយមានចំនួន៣ក្រុមហ៊ុន ដែលបានចូលរួមដាក់ដេញថ្លៃ អ្នកទទូលបានក្នុងតម្លៃទាបជាងគេ គឺក្រុមហ៊ុន យោ យីម ក្នុងតម្លៃ៩៥,៣៦៧,០០០រៀល។

 

ពលរដ្ឋស្នើរសុំ អោយឯកឧត្តមអភិបាលខេត្តកណ្ដាលមេត្តា ដាក់មន្ត្រីជំនាញចុះត្រួតពិនិត្រតាមដានអោយបានជាប់ជាប្រចាំផង ដើម្បីកុំអោយក្រុមហ៊ុនដែលទទូលបានគម្រោង ធ្វើមិនបាន និងធ្វើមិនត្រូវតាមស្តង់ដា បច្ចេកទេស (កម្រាស់) លួចដាក់សរសៃដែកតូច ចងដែករង្វើលៗ និងមិនមានគុណភាព តាមកិច្ចសន្យានៃគម្រោង។មហាជនធ្លាប់បានរិះគន់ថា គម្រោងជួសជុលផ្លូវក្រាលក្រូសក្រហម និងសាងសង់ផ្លូវបេតុងអាមេ នៅស្រុកពញាឮ ខេត្តកណ្ដាល កន្លងមកគឺ ឃើញប្រើប្រាស់មិនបានយួរអង្វែងទេ និងកែលម្អ ដោយដាក់ដេញថ្លៃ ក៏ប៉ុន្តែផ្លូវ ប្រើប្រាស់គ្មានគុណភាព បាននៃថា គម្រោង ជួសជុលរួច ផ្លូវស្រុតខូចវិញតាមក្រោយ ហើយ ក្រុមប្រឹក្សាឃុំ ដាក់សំណើរគម្រោងជួសជុលកែលម្អផ្លូវនេះ ម្តងទៀត ។មហាជនសំណូមពរដល់ម្ចាស់គម្រោងនិងមន្ត្រីបច្ចេកទេស  មន្ត្រីលទ្ធកម្មមេត្តាបង្កើតគណកម្មការវាយតម្លៃគុណភាពផ្លូវឲ្យបានម៉ត់ចត់ត្រូវតាមស្តង់ដានៃគម្រោង ជៀសវាងផ្លូវគ្មានគុណភាព ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូចដ៏ដែលៗ៕

Recently Posts