មន្ត្រីសង្ឃក្នុងខេត្តស្វាយរៀង សាលាគណខេត្ត បានរៀបចំពិធីគោរពបង្សុកូល ឧទ្ទិសមហាកុសល្យជូនទៅដល់ព្រះមហាសាសនៈមុន្នី ជេត ឌិន ព្រះរាជាគណៈថ្នាក់ទោ អតីតព្រះមេគណខេត្ត ដែលបានទទួលអនិជ្ជធម្មនាពេលកន្លងទៅ

  • Admin Page
  • September 29, 2022
  • Views 396

3e383a32-12ae-43d3-8590-e5d201bc6a1c

a32ab075-1897-4ddd-b4b4-d8b90bc32ed5
cbc5db53-dd04-4b77-ab2c-bd77afc7b24b
5b9b3a92-1683-43b6-b24e-d718be632acb
a323cb1f-d07a-42fb-b06b-1656636ac601

(ខេត្តស្វាយរៀង): ព្រះវិទ្ធញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង ព្រមទាំងមន្ត្រីសង្ឃខេត្ត.ស្រុក នៃខេត្តស្វាយរៀង សាលាគណខេត្ត នារសៀលថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ បាននិមន្ត អញ្ជើញចូលរួមក្នុងកម្មវិធីគោរពបង្សុកូល ឧទ្ទិសមហាកុសល្យជូនទៅដល់ព្រះមហាសាសនៈមុន្នី ជេត ឌិន ព្រះរាជាគណៈថ្នាក់ទោ អតីតព្រះមេគណខេត្ត ដែលបានទទួលអនិជ្ជធម្មនាពេលកន្លងទៅ។ 

 

នៅក្នុងពិធីនេះព្រះវិសុទ្ធញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀងបានមានសង្ឃដីកាឲ្យដឹងថាៈ ថ្ងៃនេះដោយមន្ត្រីសង្ឃខេត្តមន្ត្រីសង្ឃស្រុកនៃខេត្តស្វាយរៀងសាលាគណខេត្តបានរៀបចំពិធីគោរពបង្សុកូល ឧទ្ទិសមហាកុសល្យជូនទៅដល់ព្រះមហាសាសនៈមុន្នី ជេត ឌិន ព្រះរាជាគណៈថ្នាក់ទោ អតីតព្រះមេគណខេត្ត អតីតព្រះនាយកពុទ្ធកវិទ្យាល័យ អតីតព្រះឧបជ្ឈា ប្រចាំខេត្តស្វាយរៀងនិងជាអតីតព្រះចៅអធិការវត្ត ចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០១៦ ដែលលោកបានអនិជ្ឈធម្មទៅ។ 

 

ព្រះអង្គបានមានសង្ឃដីកាបន្តទៀតថាៈ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ រដូវបុណ្យចូលឆ្នាំ ក៏ដូចជាខែមាឃបូជា ពិសាខបូជា មន្ត្រីសង្ឃដែលត្រូវជាសិស្សគណខេត្ត មន្ត្រីសង្ឃស្រុក សាមណសិស្ស មន្ត្រីរាជការតែងតែមានពិធីប្រារព្ធបង្សុកូលឧទ្ទិសមហាកុសល្យប្រគេន  ជូនចំពោះព្រះសាសនៈមុន្នី ជេត ឌិន ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាដើម្បីជូនព្រះពុទ្ធសាសនាដែលជាសាសនា ជាតិ សាសនា ព្រះមហាក្សត្រ សូម្បីនៅក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក៏លោកពុំមានគ្រួសារដែរ ។ 

 

ព្រះវិសុទ្ធញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀងបានមានសង្ឃដីកាសង្តត់ធ្ងន់ថាៈក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ លោកបានបួសក្នុងសំណាក់ព្រះឧបជ្ឈាដែលមានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ជាព្រះឧបជ្ឈារហូតដល់ថ្ងៃដែលលោកទទួលអនិជ្ជធម្មនៅឆ្នាំ២០១៦នេះឯង។ ទាំងនេះគឺជាគោលបំណងរបស់សិស្សគណទាំងអស់ដើម្បីសម្ដែងនៅកតញ្ញូតាធម៌និងរំលឹកនូវគុណូបការៈរបស់ព្រះអង្គដែលព្រះអង្គបាន ចែករំលែកនៅធនធានមនុស្សបម្រើសង្គមជាតិមនុស្សជាតិទាំងពុទ្ធចក្រនិងអាណាចក្រទាំងក្នុងប្រទេសនិងក្រៅប្រទេសរហូតដល់ពេលនេះ៕ ដោយ:Win

Recently Posts