អគ្គនាយកដ្ឋានគយ​ ប្រាប់ឱ្យម្ចាស់រថយន្តគ្មានពន្ធចូលបំពេញកាតព្វកិច្ចពន្ធ​ ដែលនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៨ ខែតុលា

  • Admin Page
  • September 17, 2022
  • Views 134

63259da7af66a
63259da7b4e83
63259da7bc540

ភ្នំពេញ៖​ អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា​ បានឱ្យដឹងថា​ ម្ចាស់រថយន្ត​ ជាពិសេសរថយន្តចង្កូតស្តាំដែលគ្មានពន្ធ​ មានស្រាប់ក្នុងប្រទេសកម្ពុជា​ ដែលបានមកចុះបញ្ជីរួចហេីយនោះ​ អនុញ្ញាតឱ្យម្ចាស់រថយន្តគ្មានពន្ធចូលបំពេញកាតព្វកិច្ចពន្ធ​ និងអាករ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដោយមិនមានការពន្យារពេលឡើយ។

 

ការបំពេញកាតព្វកិច្ចពន្ធ​ និងអាករ ធ្វេីនៅតាមបណ្តាអង្គភាពគយ​ និងរដ្ឋាករ រាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបានមុនការកំណត់ជាកំហិត ដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយ​ និងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុ។

 

នៅក្រោយថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ រថយន្តចង្កូតស្ដាំបានចុះបញ្ជីរួចដែលមិនបានបំពេញកាតព្វកិច្ចពន្ធ និងអាករ​ ជាមុខសញ្ញានៃការបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន ដោយមិនមានការអនុគ្រោះទៀតឡើយ៕

Recently Posts