អភិបាលខេត្តសៀមរាប រំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ១០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ

  • Admin Page
  • August 02, 2022
  • Views 122

62e8aa8c757e8
62e8aa8c68506
62e8aa7e1e6a9
62e8aa8c8198a
62e8aa8c56974

សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានទេសចរអន្តរជាតិប្រមាណ ៦ម៉ឺននាក់ កើនឡើងក្នុងអត្រា ១ ០២៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងប្រមាណជាង១លាននាក់ កើនឡើងក្នុងអត្រា ៧៩៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ ជើងហោះហើរមកកាន់ខេត្តសៀមរាបមានចំនួន ៣៨៧ជើង នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។

 

លោកអភិបាលខេត្ត រំពឹងថា ខេត្តសៀមរាប នឹងទទួលបានទេសចរអន្តរជាតិប្រមាណជាង១០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ហើយនឹងកើនដល់ប្រមាណ៥០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ដោយនឹងស្រូបយក១/៤នៃភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ខណៈដែលភ្ញៀវទេសចរផ្ទៃក្នុងជាង ២លាននាក់នឹងមកទស្សនាខេត្តសៀមរាប នៅក្នុងឆ្នាំ២០២២នេះ ហើយប្រមាណ៤លាននាក់នៅក្នុងឆ្នាំ២០២៣។

 

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានប្រកាសដាក់ចេញយន្តការអនុវត្តការងារ និងផែនការសកម្មភាពគន្លឹះសំខាន់ៗ ដែលចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បង្កើនការមកទស្សនាខេត្តសៀមរាបឡើងវិញ៕

Recently Posts