លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរឲ្យសិក្ខាកាមធ្វើការចែករំលែកនូវបទពិសោធន៍ដែលខ្លួនទទួលបាន ដល់មូលដ្ឋានរបស់ខ្លួន

  • Admin Page
  • September 11, 2022
  • Views 285

351ba8e1-66c3-4056-81fa-ccdc0c3
906e63e9-10c1-436b-a2b0-8bf586d
94708801-81eb-4b92-8fa0-c4257d0
8fc14ece-805c-4fe0-a6fe-7d7353e
00beaed7-dd80-4fd6-859f-e748bb3
f6d52e54-8a13-490d-a473-b1015fc

APP រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២–

 

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស និងប្រគល់វិញ្ញាបនប័ត្រជូន សិក្ខាកាម ជំនាន់ទី ៧០ នៅវិមាន៧មករា ដែលមានសិក្ខាកាមចូលរួមចំនួន ៨១រូប នារសៀល ថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ។

 

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានមានប្រសាសន៍ថ្លែងនូវការកោតសសើរចំពោះការខិតខំរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលាក្នុងការសិក្សារយៈពេលកន្លងមកនេះ ដោយការយកចិត្តទុក្ខដាក់ខ្ពស់ ។

 

លោកជំទាវបានបន្តទៀតថា ឆ្លងកាត់តាមរយៈការបណ្តុះបណ្តាលរយៈពេល ១សប្តាហ៍នេះ គឺពិតជាធ្វើឲ្យសិក្ខាកាមគ្រប់រូបទទួលបាននូវធាតុចូលដ៏សំខាន់ ជាពិសេស តាមរយៈ ការធ្វើជាមន្រ្តីដ៏ល្អប្រពៃរបស់គណបក្ស គឺទាមទារឲ្យមានទាំងសមត្ថភាព ទាំងគុណធម៌ មានគុណធម៌ គឺមានអត្តចរិត សីលធម៌ល្អប្រពៃ ស្របនឹងលក្ខន្តិកៈគណបក្ស ហេតុនេះទើបគណបក្សបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងន័យពង្រឹង និងបង្កើនសមត្ថភាពមន្រ្តីគណបក្ស ហើយសិក្ខាកាមដែលបានឆ្លងកាត់វគ្គអប់រំនយោបាយរបស់គណបក្ស មិនគ្រាន់តែជាកម្លាំងដ៏សកម្មក្នុងការកសាង និងការពារមាតុភូមិបច្ចុប្បន្ននេះប៉ុណ្ណោះទេ តែក៏ជាកម្លាំងបន្តវេន ដើម្បីរក្សាការពារនូវបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់គណបក្សនាពេលអនាគតថែមទៀត ។

 

លោកជំទាវក៏បានសំណូមពរឲ្យសិក្ខាកាមក្នុងជំនាន់ទី៧០ នេះ សូមចូលរួមចែករំលែកនូវបទពិសោធន៍ដែលទទួល ក្នុងរយៈពេលឧទ្ទេសនាម និងធ្វើការផ្សព្វផ្សាយបន្ត ដើម្បីបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន៕

Recently Posts