តំណាងទូរទស្សន៍ ខេត្តយូណាន លើកឡើងពីកិច្ចសហការជាមួយក្រសួងព័ត៌មានលើ​គម្រោង​​ថតផ្សាយទូរទស្សន៍ប្រភេទ HD 4K HK សម្រាប់កម្មវិធីកីឡាស៊ីហ្គេមឆ្នាំ២០២៣

  • Admin Page
  • September 13, 2022
  • Views 225

a9faa278-7b16-4bed-8483-c58468d
4bc6f144-5cbc-4c8f-a5e9-27a62f9
ee7ec4ae-5675-49b5-867b-e3b55cb

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២

 

លោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី និងតំណាង​ទូរទស្សន៍ ខេត្តយូណាន នៃប្រទេសចិនបានលើកឡើងពីគម្រោងសំខាន់ៗមួយចំនួនដែល​ក្នុង​រយៈពេលកន្លងមកនេះ ទូរទស្សន៍ខេត្តយូណាន ចង់ធ្វើកិច្ចសហការជាមួយក្រសួងព័ត៌​មាន លើគម្រោងការថតផ្សាយ ទូរទស្សន៍ប្រភេទ HD 4K HK សម្រាប់កម្មវិធីកីឡាស៊ីហ្គេម​ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ ការលើកឡើងរបស់ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី និងតំណាងទូរទស្សន៍ ខេត្តយូណាន នៃប្រទេសចិន ក្នុងជំនួប​ពិភាក្សា​ការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងព័ត៌មាន។

 

លោក HUANG JIANG បានជម្រាបជូនឯកឧត្ដមរដ្ឋមន្រ្ដី​ពីគម្រោងការងារសំខាន់ៗ​មួយ​ចំនួន ដែលត្រូវបន្តធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជា ជាពិសេសជាមួយ ទូរទស្សន៍ជាតិកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុនបានគូសបញ្ជាក់ថា ទូរទស្សន៍​​យូណាន ក៏មានគម្រោងកិច្ចសហការជាមួយ ក្រសួងព័ត៌មាន ក្នុងវិស័យផ្សព្វ​ផ្សាយ​គម្រោងប្រព័ន្ធ 5G, គម្រោងប្រព័ន្ធ OTT, គម្រោងសាងសង់អគារមជ្ឈមណ្ឌលព័ត៌​មាន​​មេគង្គ-ឡានឆាង និងគម្រោងថ្នាលទូរទស្សន៍ជាតិ។

 

​លោកប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល បានសម្ដែងនូវការអរគុណចំពោះ ឯកឧត្តម​រដ្ឋមន្រ្ដីក៏ដូចជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានគាំទ្រនិងធ្វើកិច្ចសហការល្អ ដើម្បីអាចឱ្យក្រុមហ៊ុន ដំណើរការងារបានដោយរលូន ចាប់តាំងពីដើម រហូតមកដល់​បច្ចុប្បន្ននេះ ។

 

​ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងកិច្ចសហការ​ល្អជា​មួយ ក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី និងទូរទស្សន៍ ខេត្តយូណាន នៃប្រទេស​ចិន ដើម្បីទទួលបានជោគជ័យថ្មីៗ បន្តទៀតក្នុងកិច្ចការអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ​នៅ​កម្ពុជា ៕

ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា, សម្រួលផ្សាយ៖ កន ចំណាន

 

 

 

Recently Posts