ឯកឧត្តម ម៉ែន វិបុល បានអនុញ្ញាតឲ្យប្រតិភូតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

  • Admin Page
  • October 11, 2022
  • Views 197

img_20221011_162848_265
img_20221011_162853_287
img_20221011_162843_741
img_20221011_162842_295
img_20221011_162840_397
img_20221011_162837_728

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោក XING BAOGUO Qilu SEZ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ លោក XIE XIAOHONG អគ្គនាយកក្រុមហ៊ុនសាយលន់គ្រុប លោក WANG CHUANWEI អគ្គនាយកក្រុមហ៊ុនសាយលន់គ្រុបប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាក្រោយក្រុមហ៊ុនសាយលន់គ្រុបបានសាងសង់ និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់។

 

លោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលកន្លងមកឯកឧត្តម​តែងតែផ្តល់នូវការគៀគរគ្រប់មធ្យោបាយដើម្បីអោយក្រុមហ៊ុនរបស់លោក ក៏ដូចជាក្រុមហ៊ុននានាមកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង បើកដំណើរការដោយជោគជ័យនាពេលថ្មីៗនេះ។

 

ឯកឧត្ដមអភិបាលខេត្តបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកប្រធានតំបន់សេដ្ឋកិច្ចពិសេស ឈីលូជានពុចាយ លោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់រួមទាំងក្រុមហ៊ុនផ្សេងៗទៀតដែលមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងទំបន់សេដកិច្ចពិសេសឈីលូនាពេលកន្លងមក។

 

 ឯកឧត្ដមបន្តថា ក្នុងនាមរដ្ឋបាលខេត្ត​ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកវិយោគទាំងអស់ដែលមកបណ្ដាក់ទុនវិយោគនៅខេត្តស្វាយរៀង ជាពិសេសបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត ហើយក៏ជាកិច្ចការសំខាន់ដែលឯកឧត្ដមអភិបាលខេត្តតែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនទាំងអស់នោះផងដែរ៕ សម្រួលអត្ថបទ ដោយលោកពន្លឺ

Recently Posts