ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានថវិកា ចំនួន ១ ៥០០ ០០០ ដុល្លារអាមេរិក ដើម្បីចូលរួមដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

  • Admin Page
  • July 25, 2022
  • Views 152

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ --

 

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ១ ៥០០ ០០០ ដុល្លារអាមេរិក (ព្រះករុណា ៥០០ ០០០ ដុល្លារ និងសម្តេចម៉ែ ១ ០០០ ០០០ ដុល្លារ) ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងទៅតាមព្រះរាជសាររបស់ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រទានជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

ព្រះរាជសាររបស់ព្រះអង្គទាំងទ្វេ បានបញ្ជាក់បន្ថែមផងដែរថា៖ “ខ្ញុំសូមប្រសិទ្ធពរដ៏បវរមហាប្រសើរ ជូន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសមាជិកសមាជិកាដ៏ឧត្តុងឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានមហាជោគជ័យថ្មីៗទៀត ក្នុងបេសកកម្មដ៏ថ្លៃថ្លានូវប្រជាជាតិកម្ពុជា និងសូមបានប្រកបតែនឹងពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង»។

 

សូមរម្លឹកថា សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបង្កើតឱ្យមានចលនាជាតិដោះ ស្រាយបញ្ហា គ្រាប់មីន ដើម្បីឈានឆ្ពោះ ទៅ "កម្ពុជា សូន្យមីន" នៅឆ្នាំ២០២៥ តាមរយៈ “គម្រោងសម្តេចតេជោ សម្រាប់ សកម្មភាពមីន” ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”៕ដោយ ផែន រតនៈ សម្រួលផ្សាយដោយ៖ ធូ កុសល

photo_2021-03-12_16-11-22
Recently Posts