ភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅតំបន់ទេសចរណ៍នានាក្នុងខេត្តព្រៃវែងនៅក្នុងរយ:ពេល ៣ថ្ងៃ នៃថ្ងៃបុណ្យភ្ជុំ បិណ្ឌ ប្រមាណ ២៦,៩៥៥ នាក់

  • Admin Page
  • September 27, 2022
  • Views 208

img_20220927_122221_736
img_20220927_122219_918
img_20220927_122211_076
img_20220927_122212_496
img_20220927_122216_348
img_20220927_122218_112
img_20220927_122215_116

ខេត្តព្រៃវែង៖ បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍បានឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានអ្នកទេសចរណ៍ជាតិ មកទស្សនា នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រៃវែង ប្រមាណជា ២៦,៩៥៥។ មាន៖

-រមណីយដ្ឋាននគរភ្នំ ១២,៤៦៤

-រមណីយដ្ឋាន អភិរក្សសត្វស្លាបទួលពាន់តាឡី ១,៨០១

-រមណីយដ្ឋានបារាយណ៍អណ្ដែត ៤២២

-គោលដៅទេសចរណ៍ស្ទឹងចារ ១២,២០០

-រមណីយដ្ឋានធម្មជាតិ សួនសត្វ  តាដាបាយ៉ាប ០ -គោលដៅទេសចរណ៍ ប្រាសាទព្រៃដើមស្រុក ៦៨។ 

 

លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រៃវែង បានមានប្រសាសន៍ថា នៅតាមគោលដៅទេសចរណ៍ទាំងអស់ បានអនុវត្តវិធានការ “៣កុំ និង ៣ការពារ” វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។  ក្នុងដែរគណៈបញ្ជាការឯកភាពខេត្ត ដែលមានសមាសភាពចម្រុះពីអង្គភាពជំនាញពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន បានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ចរាចរណ៍  អនាម័យបរិស្ថាន។ 

 

លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រៃវែង បានឲ្យដឹងដែថា៖ ចំពោះការរៀបចំឱ្យចូលទស្សនានៅរមណីយដ្ឋាននានា ត្រូវបានអាជ្ញាធរ និងក្រុមការងាររៀបចំតាមវិធានការណែនាំពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ៕ សម្រួលអត្ថបទដោយ វិរះ

Recently Posts