ប្រាប់ហើយតើថា Galaxy S22 Series អស្ចារ្យខ្លាំងណាស់…ពិសេសខ្លាំងណាស់…អ៊ែមកប់ខ្លាំងណាស់!
- Admin Page
- June 17, 2022
- Views 144
ប្រាប់ហើយតើថា Galaxy S22 Series អស្ចារ្យខ្លាំងណាស់…ពិសេសខ្លាំងណាស់…អ៊ែមកប់ខ្លាំងណាស់!
គិតទៅថាមិនចង់ខ្សឹបដាក់មេក្រូ ឬប្រព័ន្ធផ្សព្វផ្សាយទេ!ប៉ុន្តែវាជាអ្វីដែលត្រូវលាតត្រដាងឱ្យច្បាស់ដើម្បីឱ្យអតិថិជន សាមសុង ទាំងអស់កាន់តែមានទំនុក ចិត្ត ជឿជាក់ និងបង្ហាញភាពលេចធ្លោដ៏អស្ចារ្យរបស់ខ្លួនជាមួយ Galaxy S22 Series!
ក្រុមហ៊ុន សាមសុង បានបង្ហើបប្រាប់ទាំងមោទនភាពថា តាំងពីដើមឆ្នាំ 2022 នៃការបង្ហាញវត្តមានជាផ្លូវការកំពូលស្មាតហ្វូនដ៏ល្អឯកគ្មានពីរក្នុងលោក Galaxy S22 Series ឃើញថាចំនួននៃការលក់ …ចំនួននៃការគាំទ្របានហក់ឡើងខ្ពស់បំផុតលើសពីផែនការដែលបានគ្រោងទុកឆ្ងាយខ្លាំងណាស់។
!សារភាពដោយស្មោះត្រង់ទៅគ្រប់អតិថិជនទាំងអស់ដែលត្រូវការកំពូលទូរស័ព្ទដ៏ល្អឯកដែលធ្វើឱ្យ ជីវិត និងការងារប្រចាំថ្ងៃរបស់ពួកគាត់កាន់តែមានប្រសិទ្ធភាព កាន់តែមានផលិតភាពខ្ពស់ កាន់តែលេចធ្លោ កាន់តែទាក់ទាញ កាន់តែទំនើបទាន់សម័យគឺពួកគាត់តែងតែអញ្ជើញមកកាន់ហាងផ្ទាល់ តេស្តប្រើដោយផ្ទាល់ មើលផ្ទាល់ និងទទួលបទពិសោធផ្ទាល់! ហើយឱ្យតែបានកាន់តេស្ត និងឃើញ ផ្ទាល់ហើយគឺដឹងតែពេញចិត្ត លង់ស្នេហ៍ ប្រែចិត្តពុំរួចតែម្តង! នេះជាការពិតមែន! មិនមែនជាការផ្សព្វផ្សាយនោះទេ!
តើលក្ខណៈពិសេសអ្វីខ្លះទៅហ្ន៎ដែលធ្វើឱ្យទាក់ចិត្តអតិថិជនដ៏ច្រើនលើសលុបបែបនេះ! បើតាមការស្ទាបស្ទង់ និងសាកសួរផ្ទាល់ពួកគាត់បានបង្ហាញនូវចំណុចដែលពិសេសអស្ចារ្យបំផុតមិនធ្លាប់មាន និងមិនអាចរកបាននៅលើស្មាតហ្វូនដទៃលើទីផ្សារឡើយក្រៅពី ក្រុមហ៊ុន សាមសុង ! ចំណុចទាំងអស់នោះរួមមានដូចជា៖
* កាមេរ៉ា៖ (ថតរូប & វីដេអូ) និយាយពីថាថតស្អាតច្បាស់ណាស់ច្បាស់រហូតស្ទើរមិនគួរជឿទាល់តែសោះ
* អេក្រង់៖ ធំ ភ្លឺ ច្បាស់ ត្រជាក់ភ្នែក ជះពណ៌បានដិតស្រស់ល្អបំផុត(ទោះមើលក្រោមពន្លឺថ្ងៃខ្លាំងប៉ុណ្ណា ឬកន្លែងខ្សោយពន្លឺយ៉ាងណាក៏នៅតែឃើញច្បាស់)
* ប៊ិកវេទមន្ត៖ ងាយស្រួលកត់ត្រា កែតម្រូវ file ឯកសារការងារបានងាយស្រួល និងរហ័សទាន់ចិត្ត!