យេ៎…ចេញលទ្ធផលហើយ! ពេលវេលាដ៏អស្ចារ្យ និងរំភើបចំពោះអ្នកទទួលបានជយលាភីពីកម្មវិធីបង្អួតសម្រស់ទីក្រុងនាពេលរាត្រី Night City Challenge ពីសាមសុង!!

  • Admin Page
  • August 03, 2022
  • Views 253

(ភ្នំពេញ) ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២៖ អស់រយៈពេល ១ខែកន្លងមកហើយដែលយើងធ្វើការស្វែងរកនូវកំពូលជើងឯកដ៏ខ្លាំងពូកែដែលបញ្ចេញស្នាដៃនៃការថតរូប និងវីដេអូ បានយ៉ាងល្អឥតខ្ចោះ ស្អាត ជាមួយទេពកោសល្យ និងភាពច្នៃប្រណិត ជាពិសេសគឺគោរពតាមគោលការណ៍បានយ៉ាងត្រឹមត្រូវដែលបានកំណត់ទុក។

62e343aa0c032_1659061140_small
62e343cb74ff8_1659061140_small
62e343cff4052_1659061140_small
62e343ab4b9ce_1659061140_small

យើងឃើញហើយថាក្នុងកម្មវិធីនេះមានការគាំទ្រខ្លាំងពីបណ្តាលហ្វេនៗ និងមានការចូលរួមយ៉ាងច្រើនកុះករពីគ្រប់បណ្ដាអតិថិជននៅទូរទាំងប្រទេសកម្ពុជា។ ពេលនេះ.... វេលានេះ.... យើងក៏បានរកឃើញជើងខ្លាំងដែលបង្អួតសម្រស់ទីក្រុងនាពេលរាត្រី ជាមួយទូរស័ព្ទដៃ Samsung Galaxy យើងហើយ!

សូមចូលរួមអបអរសាទរ ចំពោះអ្នកទទួលបាននូវជយលាភីទាំង 5 រូបពីកម្មវិធីបង្អួតសម្រស់ទីក្រុងនាពេលរាត្រីជាមួយGalaxy ដែលមានឈ្មោះដូចខាងក្រោម៖

 

**ជយលាភីទី១៖ Facebook ឈ្មោះ Phalla Aloo ភេទប្រុស ដែលបានឈ្នះ Galaxy S22 Ultra ចំនួនមួយគ្រឿង

**ជយលាភីទី២៖ Facebook ឈ្មោះ Coffee Ice ភេទប្រុស ដែលបានឈ្នះ Galaxy Watch4 ចំនួនមួយគ្រឿង

**ជយលាភីទី៣៖ Facebook ឈ្មោះ Sarun Sitha ភេទប្រុស ដែលបានឈ្នះ Galaxy Fits2 ចំនួនមួយគ្រឿង

**ជយលាភីទី៤៖ Facebook ឈ្មោះ MengSong Cambodia ភេទប្រុស ដែលបានឈ្នះ Galaxy Fits2 ចំនួនមួយគ្រឿង

**ជយលាភីទី៥៖ Facebook ឈ្មោះ Puko ភេទប្រុស ដែលបានឈ្នះ Galaxy Fits2 ចំនួនមួយគ្រឿង

នេះជាក្ដីរំភើបរីករាយខ្លាំងមែនទែនចំពោះអ្នកដែលទទួលបាននូវជ័យលាភីក្នុងកម្មវិធីបង្អួតសម្រស់នៃទីក្រុងក្នុងពេលរាត្រីពី សាមសុង! ពីក្រុមហ៊ុន សាមសុង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះអតិថិជនដែលតែងតែស្រឡាញ់ និងគាំទ្រលរាល់គ្រប់ផលិតផលទាំងអស់របស់ សាមសុង ដូច្នេះការបង្កើតនូវកម្មវិធីនេះឡើង គឺជាការលើកទឹកចិត្តមួយផងដែរជូនចំពោះអតិថិជនទីស្រឡាញ់ទាំងអស់គ្នា។ ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តបង្កើតនូវកម្មវិធីសប្បាយៗ រំភើបរីករាយបែបនេះបន្ថែមទៀត!

ដូចនេះអ្នកដែលពុំបានទទួលនូវជយលាភី សូមកុំទាន់អាលអស់សង្ឃឹម ព្រោះក្រុមហ៊ុន សាមសុង នឹងនៅតែបន្តបង្កើតកម្មវិធីសប្បាយៗបែបនេះលើកក្រោយទៀត! កុំភ្លេចចូលរួមទាំងអស់គ្នានូវកម្មវិធីលើកក្រោយៗទៀតណា៎! សូមជូនពរសំណាងល្អ!

Recently Posts