Ezecom ផ្តល់អ៊ីនធឺណិតឲ្យប្រើដោយសេរីក្នុងកម្មវិធី ពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជា Real Estate Expo 2022

  • Admin Page
  • July 14, 2022
  • Views 158

បន្ទាប់ពីមានការផ្អាកអស់រយៈពេល ២ឆ្នាំដោយសារបរិបទកូវិដ​១៩ «ពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជា Real Estate Expo 2022 បានរៀបចំឡើងរយៈពេល ២ថ្ងៃគឺនៅថ្ងៃទី ២ និងទី៣ ខែកក្កដា នៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ។ ដែលមានក្រុមហ៊ុនចំនួន១០០ និងអ្នកចូលរួមប្រមាណ ១២ ០០០នាក់បានទទួលការ​ផ្តល់នូវកា​រប្រើប្រាស់អ៊ីនធឺណិតដោយសេរីនិងឥតគិតថ្លៃពីក្រុមហ៊ុនន Ezecom ដែលបានចូលរួមឧបត្ថម្ភ​ជាសេវាអ៊ីនធឺណិតដើម្បីគាំ​ទ្រដល់កម្មវិធីពិពណ៌នេះឲ្យដំណើរការទៅបានដោយរលូន។​

ក្រៅពីនេះនៅស្តង់របស់ Ezecom ផ្ទាល់មានការលេងហ្គេម​សប្បាយៗដើម្បីឈ្នះរង្វាន់ដូចជា សាក់​កាដូ ឆ័ត្រ ដបអាកុល ថង់យួរដៃ សៀវភៅ ម៉ាស់ ប៊ិច មួក និងសំបុត្រកុន និងមានជាការផ្សាយ​បន្តផ្ទាល់នៅលើបណ្តាញសង្គមរបស់ក្រុមហ៊ុនផងដែរ។​ ដោយឡែកសម្រាប់អតិថិជនដែលបានកក់ទុកមុន ឬជាវកញ្ចប់អ៊ិនធឺណិតតនៅអំឡុងពិព័រណ៍អចលនទ្រព្យនេះ ក៏បានទទួលកាដូពិសេសភ្លាមៗ មានដូចជា Power Bank 10000 mAh, សាក់កាដូ និងឆ័ត្រ។​ ពិព័រណ៍អចលនទ្រព្យនៅកម្ពុជាដ៏ធំនេះបានប្រព្រឹត្តិទៅដោយជោគជ័យ ដោយ​មានការអញ្ជើញចូលរួមពីក្រុមហ៊ុនល្បីៗជាច្រើន​​ និងមានអ្នកចូលរួមទស្សនា​​ ដ៏ច្រើនកុះករ​​​ ដែលជាសញ្ញាវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា។​​

លោក Tom O'Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh បានបង្ហាញចំណាប់អារម្មណ៍ចំពោះការសហការជាមួយ Ezecom ថា៖ «ខ្ញំុពិតជារីករាយ ដែលបានចាប់ដៃគូជាមួយ ក្រុមហ៊ុន Ezecom សមា្រប់ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជានេះ។ Ezecom គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា។ យើងទន្ទឹងរង់ចាំធ្វើការជាមួយគ្នាបន្ថែមទៀតតាមរយៈអាជីវកម្មរបស់យើងនៅក្នុងកម្មវិធីនានាលើកក្រោយៗទៀត។ យើងគិតថាក្រុមហ៊ុនយើងទាំងពីរមានភាពស៊ីចង្វាក់គ្នាជាច្រើន។ យើងបានដឹងថាយើងមានការលំបាកបន្តិចជាមួយនឹងទីតាំងអគារ និងការតភ្ជាប់អ៊ីនធឺណិតដែលជារឿងដ៏សំខាន់មិនអាចខ្វះបាននៅព្រឹត្តិការណ៍ពិព័រណ៍នេះ។ ក្រុម​ការងារ Ezecom ពិតជាខិតខំធ្វើការយ៉ាងស្វិតស្វាញ មានវិជ្ជាជីវៈខ្ពស់ និងរៀបចំបានយ៉ាងល្អ។ ក្នុងនាមជាអ្នករៀបចំ យើងមិននឹកស្មានថាមានអ្នកចូលរួមច្រើនលើសពីការរំពឹងទុក ដែលត្រូវការអ៊ីនធឺណិតច្រើនបែបនេះទេ តែទោះបីជាយ៉ាងណាក៏ដោយក្រុមការងារEzecom អាចដោះស្រាយបញ្ហាទាំងអស់ដែលបានកើតក្នុងរយៈពេលពីរថ្ងៃនេះបានដោយរលូន។ Realestate.com.kh បានធ្វើការជាមួយ Ezecom សម្រាប់ព្រឹត្តិការណ៍ជាច្រើនកន្លងមក ហើយEzecom ពិតជាដៃគូដ៏ល្អសម្រាប់ផ្គត់ផ្គង់អ៊ីនធឺណិតនៅកម្មវិធីរបស់យើង»

ecom1
ecom2
ecom3
ecom4
ecom5
ecom6
Recently Posts