ASUS បង្ហាញចេញកុំព្យូទ័រលេងហ្គេម TUF Series Gaming FA507/ FA707 ម៉ូដែលចុងក្រោយដ៏ទាក់ទាញបំផុត

  • Admin Page
  • June 17, 2022
  • Views 158

ក្រុមហ៊ុន ASUS មានមោទនភាពក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រលេងហ្គេម TUF Gaming ស៊េរីថ្មីរបស់ខ្លួនដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 10 និងបន្ទះឈីប AMD។ កុំព្យូទ័រ TUF Gaming នេះផ្តល់អោយអ្នកលេងហ្គេមជាច្រើននូវកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាគ្មានឧបសគ្គអ្វីរំខាននោះទេ។ កុំព្យូទ័រម៉ូឌែលឆ្នាំ 2022 នេះមិនត្រឹមតែភ្ចាប់ជាមួយនឹង High-end hardware នោះទេ ប៉ុន្តែវាក៏មានការកែប្រែទៅលើការឌីស្សាញកាន់តែទាន់សម័យថែមទៀតផង។

tuf1

កុំព្យូទ័រ TUF Gaming នេះមានរូបរាងថ្មីជាមួយនឹងការប្រើប្រាស់នូវ MUX Switch ដែលធ្វើអោយល្បឿន GPU កាន់តែលឿនក្នុងការប្រើប្រាស់។ សម្រាប់ TUF DASH ក៏បង្ហាញខ្លួននៅក្នុងឆ្នាំ 2022 នេះផងដែរជាមួយនឹងរូបរាងស្តើងជាងមុន និងស្រាលជាងមុនក្នុងការប្រើប្រាស់ថែមទៀត។ 

កម្លាំងម៉ាស៊ីនខ្លាំងក្លា និងមុខងារពិសេសៗជាច្រើន

កុំព្យូទ័រ 2022 ASUS TUF Gaming A15 និង A17 បំពាក់នូវបន្ទះឈីប AMD Ryzen™ 4800H processor ជាមួយនឹងក្រាហ្វិកកាត RTX 3050 Graphic card ។ វាបានធ្វើអោយម៉ាស៊ីននេះមាន CPUs និង GPUs កាន់តែខ្លាំងក្នុងការប្រើប្រាស់ដែលធ្វើអោយការលេងហ្គេមកាន់តែរលូនគ្រប់ហ្គេមតែម្តង។

tuf2

សម្រាប់ឆ្នាំ 2022 នេះ កុំព្យូទ័រ TUF Gaming laptops ថ្មីនេះក៏មានភ្ជាប់ជាមួយនឹង MUX Switch ផងដែរ។ កុំព្យូទ័រលេងហ្គេមដ៏ទំនើបនេះក៏មានថាមពលថ្មប្រើប្រាស់បានយូរ ហើយសម្រាប់ GPU របស់វាក៏ផ្តល់នូវល្បឿនដ៏ខ្លាំងក្លាថែមទៀត។ សម្រាប់កុំព្យូទ័រ TUF Gaming laptops អនុញ្ញាតអោយអ្នកលេងហ្គេមអាចប្រើប្រាស់នូវកម្មវិធី Armoury Crate software និងប្តូរទៅកាន់ GPU Mode ដែលអាចកាត់បន្ថយទៅលើកម្រិត Latency និងមានល្បឿនប្រើប្រាស់លឿនជាងមុនពី 5-10% ផងដែរ។ វាក៏មានភ្ជាប់ជាមួយនឹង Arc Flow Fans™ ដែលផ្តល់នូវល្បឿនត្រជាក់ក្នុងការប្រើប្រាស់នៅពេលលេងហ្គេមថែមទៀត។ 

 

សម្រាប់ប្រភេទហ្គេម Fast-paced gaming ទាមទារនូវអេក្រង់ដែលមានកម្រិត refresh rate ខ្ពស់ ហើយអ្នកលេងហ្គេមនឹងទទួលបាននូវអារម្មណ៍រីករាយជាទីបំផុត។ កុំព្យូទ័រ 2022 TUF laptops នេះភ្ជាប់ជាមួយនឹង refresh rate ខ្ពស់ដែលមាន FHD 144Hz ដែលពិតជាលឿនមែនទែនក្នុងការប្រើប្រាស់។ មិនថាអ្នកលេងហ្គេមណានោះទេ វាពិតជាមានល្បឿនលឿនមែនទែនក្នុងការប្រើប្រាស់។

tuf3

ការឌីស្សាញរូបរាងយ៉ាងទាន់សម័យ

កុំព្យូទ័រ TUF Gaming នេះក៏មានការឌីស្សាញរូបរាងថ្មីផងដែរសម្រាប់ឆ្នាំ 2022 នេះ។ វាមានការប្រើប្រាស់នូវ laser-sculpted logo ថ្មីសម្រាប់ម៉ូឌែល Jaeger Gray edition និង Mecha Grayផងដែរ។ TUF Gaming laptops មានភាពធន់ក្នុងការប្រើប្រាស់ដោយសារតែវាបានទទួលនូវវិញ្ញាបនបត្រស្តង់ដារពី MIL-STD-810H ផងដែរ។ កុំព្យូទ័រនេះអាចរកទិញបាននៅគ្រប់ហាងចែកចាយរបស់ក្រុមហ៊ុន ASUS នៅក្នុងប្រទេសកម្ពុជាជាមួយនឹងតម្លៃចាប់ផ្តើមពី 999$ ៕

Recently Posts