ចំណុចពិសេសនៅលើកាមេរ៉ា របស់ Galaxy S22 Series នៅតែជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់អ្នក

  • Admin Page
  • July 14, 2022
  • Views 362

ចង់ថតរូបដាក់ Blog ចង់ធ្វើ Vlog ចង់ថតសកម្មភាពដំណើរកម្សាន្តទាំងយប់ ទាំងថ្ងៃក៏បាន ចង់​ទស្សនា ឬលេងហ្គេមកម្សាន្តយូរប៉ុណ្ណាក៏បានចង់ edit លើឯកសារ និងផ្ញើការងារបន្ទាន់ក៏បាន! ចង់បែបណាក៏អាចធ្វើបានជាមួយ Galaxy S22 Series គឺពិតជាល្អឥតខ្ចោះ និងសក្តិសមគ្រប់ស្ថានភាពក្នុងជីវិតប្រចាំថ្ងៃរបស់លោកអ្នក។

សម្រាប់លោកអ្នកដែលចូលចិត្តថតរូប ឬសម្រាប់អ្នក Vloggers គឺមិនចាំបាច់ចំណាយលុយទិញកាមេរ៉ាថ្លៃ កាមេរ៉ាធំ ពិបាកកាន់ ពិបាកស្ពាយ ធ្ងន់ ពិបាកយកតាមខ្លួន ត្រូវការភ្លើងច្រើន ឬ accessory សំពីង សំពោងច្រើននោះទេ មានតែ Galaxy S22 Series គឺដឹងតែអ៊ែមតែម្តង!

ចង់ថតរូប ឬ វីដេអូពេលថ្ងៃក៏បាន (Pro-grade Camera+ VDO Pro)…ចង់ថតយប់ក៏បាន (Nightography + OIS + VDIS)! អ៊ីចឹងមានរឿងអីត្រូវបារម្ភទៀត! អ្វីដែលកាន់តែពិសេស Galaxy S22 Series បំពាក់បន្ទះឈីបល្បឿនលឿនបំផុតជំនាន់ចុងក្រោយ (Snapdragon 8 Gen1) ដែលរឹតតែធ្វើឱ្យ Galaxy S22 Series កាន់តែមានអានុភាពខ្លាំងបំផុតក្នុងការផ្តិតយករូបភាព ឬ វីដេអូ បានស្អាត និងល្អឥតខ្ចោះគ្រប់ស្ថានភាពទាំងអស់!

ខ្លាំងប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ! ធម្មតាពេលថតវីដេអូម្តងៗគឺវាប្រាកដជាត្រូវការថាមពលច្រើនដើម្បី Support ប៉ុន្តែជាមួយនឹង Galaxy S22 Ultra មានកម្លាំងថាមពលថ្មធំ 5 000 mAh ដែលអាចប្រើបានរហូតដល់ 2 ថ្ងៃ និងឆ្នាំងសាកល្បឿនលឿន Super-fast charging រហូតដល់ 45W! ដូច្នេះគ្មានបញ្ហារឿងអស់ថ្មកណ្តាលទីនោះទេ!

ទាយមើលថានៅមានអីទៀត? Galaxy S22 Ultra ដែលភ្ជាប់មកជាមួយនឹងប៊ិកវេទមន្ត S Pen នោះ​អី! លោកអ្នកដែលត្រូវការថតរូប Selfie ជាក្រុមដែលមានគ្នាច្រើន អាចប្រើប៊ិក S Pen បញ្ជាថតក៏បាន! ដូច្នេះលោកអ្នកអាចទទួលបានរូបថតដ៏ស្អាតឥតខ្ចោះជាមួយស្តាយ៍ស្អាតៗដែលអ្នកចង់ធ្វើ!

ចុះបើកំពុងតែសប្បាយៗស្រាប់តែចៃដន្យមានការងារសំខាន់ដែលក្រុមហ៊ុន ឬកន្លែងធ្វើការតម្រូវឱ្យធ្វើ ឬត្រួតពិនិត្យមើលបន្ទាន់! ធ្វើម៉េចទៅ! ថាកុំបារម្ភ! ជាមួយនឹង Galaxy S22 Ultra លោកអ្នកអាចធ្វើការ ត្រួតពិនិត្យ (Review, Edit, Drag and Drop) បានយ៉ាងងាយស្រួល និងរហ័សបំផុត!

មានតែ Galaxy S22 Series មួយកាន់ក្នុងដៃសឹងតែអាចនិយាយបានថាជីវិតប្រចាំថ្ងៃរបស់អ្នកកាន់តែប្រសើរឡើង និងពោរពេញដោយភាពរំភើបភ្ញាក់ផ្អើលគ្រប់ពេល! Galaxy S22 Series (Help You Capture Every Moment)! Galaxy S22 Series Break the rules of Impossible ជូនលោកអ្នកជានិច្ចមិនថា (ការងារ, ការកម្សាន្ត, ការថតវីដេអូ, ការថតរូបភាព…) គឺល្អឥតខ្ចោះតែម្តង!

sam4
sam5
sam6
Recently Posts