MSI បង្ហាញចេញនូវលើផលិតផលថ្មីៗជាច្រើនរបស់ខ្លួន ដែលឈ្នះបាននូវពានរង្វាន់ Best Choice Award ពីព្រឹត្តិការណ៌ COMPUTEX 2022

  • Admin Page
  • June 17, 2022
  • Views 174

ព្រឹត្តិការណ៍  COMPUTEX 2022 គឺជាព្រឹត្តិការណ៍ពិពរណ៍កុំព្យូទ័រដ៏ធំបំផុតរបស់ពិភពលោក ដែលបានរៀបចំជាលក្ខណៈផ្ទាល់ និងនិម្មិតនៅក្នុងឆ្នាំនេះ។ ហើយនៅថ្ងៃនោះ ផលិតផលជាច្រើន ដែលឈ្នះនូវពានរង្វាន់ COMPUTEX 2022 Best Choice Award ត្រូវបានប្រកាសជាផ្លូវការ ហើយព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ គឺបានធ្វើឡើងនៅអាគារ Taipei Nangang Exhibition Hall។ 

msi

ក្រុមហ៊ុន MSI ក៏ក្លាយជាក្រុមហ៊ុនម៉ាកយីហោដ៏ធំមួយ ដែលបានឈ្នះនូវពានរង្វាន់ចំនួន 4 ផងដែរ។ សម្រាប់កុំព្យូទ័រ MSI Titan GT77 Gaming Laptop គឺបានឈ្នះពានរង្វាន់ “Golden Award”; MSI GeForce RTX 3090 Ti SUPRIM X 24G Graphics Card, MSI Modern MD272 Series Business Monitor និង AMR-AI-PJ-UVGI Robot ឈ្នះនូវពានរង្វាន់ “Category Awards” ។

 

លោក Sam Chern ដែលជាអនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន MSI បាននិយាយថា “ក្រុមហ៊ុន MSI បានយល់អំពីតម្រូវការសម្រាប់អ្នកលេងហ្គេម Content  Creators និងអ្នកធ្វើជំនួញ។ ជាមួយនឹងមោទនភាពនៅក្នុងការបង្ហាញអំពីការឌីស្សាញប្រកបដោយភាពច្នៃប្រឌិតខ្ពស់នៅក្នុងផ្នែក R&D នៅឆ្នាំនេះយើងបានឈ្នះនូវពានរង្វាន់  Golden Award ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ COMPUTEX 2022 Best Choice Product of the Year ជាមួយនឹងកុំព្យូទ័រ  MSI Titan GT77 Gaming Laptop ដែលបង្ហាញអំពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន MSI នៅក្នុងវិស័យនេះ។ក្រុមហ៊ុន MSI នៅតែបន្តក្នុងការប្រកួតប្រជែង និងប្រកាសបង្ហាញនូវផលិតផលដ៏អស្ចារ្យជាច្រើនទៀតផងដែរ។”

 

កុំព្យូទ័រ Titan GT77 Gaming Laptop

សម្រាប់កុំព្យូទ័រ Titan GT series នេះគឺមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងបំពាក់នូវប្រព័ន្ធត្រជាក់ cooling systemដ៏ខ្លាំងក្លាថែមទៀត។ វាក៏បានឈ្នះនូវពានរង្វាន់ Computex Best Choice Golden Award ផងដែរ។ កុំព្យូទ័រ  Titan GT77 ក៏មានមុងារពិសេសៗជាច្រើនដែលគួរអោយចាប់អារម្មណ៍ផងដែរ។

 

ក្រាហ្វិកកាត MSI GeForce RTX 3090 Ti SUPRIM X 24G Graphics Card 

ជាមួយនឹងទស្សនៈវិស័យ  "Change the Game" របស់ខ្លួននោះ ក្រុមហ៊ុន MSI ផ្តោតខ្លាំងទៅលើការឌីស្សាញ និងផលិតផលដែលមានគុណភាពខ្ពស់។ សម្រាប់ក្រាហ្វិកកាត SUPRIM series គឺជាប្រភេទ High-End ហើយវាមានបំពាក់នូវប្រព័ន្ធត្រជាក់ដែលខ្លាំងប្រើប្រាស់គ្មានសំឡេងរំខាន និងធ្វើអោយម៉ាស៊ីនដំណើរការលឿនគ្មានគូប្រៀបនោះទេ។ 

 

ម៉ូនីទ័រ Modern MD272 Series Monitor 

សម្រាប់ម៉ូនីទ័រ  MSI MD272 series នេះមានកម្រិតភាពច្បាស់  Full HD & WQHD ដែលផ្តល់នូវភាពច្បាស់ក្នុងការទស្សនា និងផ្ទៃទស្សនាកាន់តែធំជាងមុន។ វាក៏មានប្រើប្រាស់បច្ចេកវិទ្យា Less Blue Light PRO និង Anti-flicker សម្រាប់ម៉ូនីទ័រនេះក៏ការពារភ្នែកបានយ៉ាងល្អ និងច្បាស់ក្នុងការទស្សនា។ សម្រាប់ម៉ូនីទ័រ MD272 នេះឈ្នះនូវពានរង្វាន់  2021 German Red Dot Design Award ។ នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យនៅក្នុងម៉ូនីទ័រសម្រាប់អាជីវកម្ម។

 

រ៉ូបូត MSI AMR-AI-PJ-UVGI Robot

ជាមួយនឹង 253.7nm wavelength UVGIនេះមិនមានការបង្ករនូវការបំពុលទៅលើផ្ទៃបរិយាកាសនោះទេ។ សម្រាប់រ៉ូបូតនេះក៏អាចសម្លាប់មេរោគនៅក្នុងខ្យល់ បាក់តេរី វីរុស ហើយវាក៏មានមុខងារសម្រាប់បន្សុទ្ធខ្យល់ផងដែរ។ វាក៏មានការទទួលស្គាល់ Texcell/Franceបានយ៉ាងមានប្រសិទ្ធិភាព ហើយវាអាចកម្ចាត់ទៅលើមេរោគ  SARS-COV2 នៅក្នុងពេល 30 វិនាទី។ បន្ថែមពីនេះទៀតនោះ រ៉ូបូតនេះក៏មានបំបាក់នូវមុខងារAI air-switching sterilization និងយន្តការការពារសុវត្ថិភាពបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់៕

Recently Posts