CAMSOC ណែនាំ​បន្ថែម​ដល់​គណៈកម្មការ​ជំនាញ ដើម្បី​មាន​ភាពជាក់លាក់​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​

  • Admin Page
  • July 22, 2022
  • Views 147

​ស៊ី​ហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នៅ​ថ្ងៃទី​២១ ខែកក្កដា​ម្សិលមិញ បាន​កោះប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​របស់ខ្លួន ដើម្បី​ណែនាំ​បន្ថែម និង​ជំរុញ​ភាពច្បាស់លាស់​ក្នុងការ​អនុវត្ដ​តួនាទី​ភារកិច្ច​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្រោម​យន្ដ​ការរួម និង​ឯកភាពគ្នា​តែមួយ។​

5733827766796e5a98605641dc12a7e0

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOC ​បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះផ្ដោត​អំពី​ការធ្វើការ​ដោយ​ប្រទាក់ក្រឡា​ជាមួយ​គណៈកម្មការ​ជំនាញ​ទាំងអស់ ក៏ដូចជា​ការតាមដាន​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​ជំនាញ​នីមួយៗ ថា​កន្លងមក​សម្រេចបាន​អ្វីខ្លះ ហើយ​មាន​ឧបសគ្គ​អ្វីខ្លះ​? ដើម្បី​ធានាបាន​នូវ​ការត្រៀម​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ សម្រាប់​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ។​​

a4f9370e004bfb5578615f2f22e138e0

​សូមបញ្ជាក់ថា រាងរៀល​សប្ដាហ៍​ CAMSOC ​តែង​បើក​កិច្ចប្រជុំ​ជាប្រចាំដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ ពិសេស​ដើម្បី​ព​ន្លឿ​ន​សកម្មភាព​ការងារ​របស់​គណៈកម្មកា​រ​ជំនាញ​នីមួយៗ ឲ្យ​បាន​រួចរាល់​ត្រឹម​ឆមាស​ទី​២ ឆ្នាំ​២០២២ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​ដើម្បី​ត្រៀមលក្ខណៈ​ទទួល​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនា​ឆ្នាំ​២០២៣ ខាងមុខ៕

 

​អត្ថបទ៖ លី ឈុន​ឡា

Recently Posts