Diego Costa នឹងត្រូវប្រកាសក្លាយជាកីឡាករបស់ Wolves

  • Admin Page
  • September 06, 2022
  • Views 277


6315c45891049

 Diego Costa នឹងពិនិត្យសុខភាពជាមួយ Wolves នៅថ្ងៃអង្គារ ទី 6 ខែកញ្ញា មុនការផ្ទេរទៅកាន់ក្លិបនៅក្របខណ្ឌ Premier League ដោយមិនមានតម្លៃខ្លួន។

 

ប្រសិនបើជោគជ័យ Costa នឹងត្រូវបានផ្តល់កិច្ចសន្យាដោយ Wolves ខណៈពួកគេសម្លឹងរកការជំនួសកីឡាករចំណូលថ្មី Sasa Kalajdzic ដែលនឹមានរបួសជង្គង់បន្ទាប់ពីរងរបួស ACL នៅចុងសប្តាហ៍។ 

 

ក្រុមរបស់អ្នកចាត់ការ Bruno Lage អាចបញ្ចប់កិច្ចព្រមព្រៀងចុះហត្ថលេខាជាមួយ Costa នៅក្រោយទីផ្សារដោះដូរកីឡាករបានបិទទ្វារ។ 

 

Wolves បានស្វែងរកខ្សែប្រយុទ្ធថ្មីតាំងពីដើមរដូវក្តៅមកម្ល៉េះ ហើយបាននាំយក Kalajdzic ពី Stuttgart ក្នុងកិច្ចព្រមព្រៀងតម្លៃ 15.5 លានផោន បូករួមទាំងប្រាក់បន្ថែមផ្សេងៗ៕

Recently Posts