Barcelona ឈានដល់​កិច្ចព្រមព្រៀង ៥០​លាន​អឺរ៉ូ​ទិញ​ខ្សែការពារ Jules Kounde ពី Sevilla

  • Admin Page
  • July 30, 2022
  • Views 137

0443d6699e0dd481f766bccca1f7d869

​បាល់ទាត់៖ ​ក្លិប​អេ​ស្ប៉ា​ញ FC Barcelona បាន​ឈានដល់​កិច្ចព្រមព្រៀង​ក្នុងការ​នាំយក​ខ្សែការពារ​កណ្តាល​សញ្ជាតិ​បារាំង Jules Kounde ហើយពី​ក្លិប​រួម​លី​គ Sevilla ក្នុងតម្លៃ ៥០លាន​អឺរ៉ូ​។ ​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​នឹងធ្វើ​ការពិនិត្យ​សុខភាព​មុន​ចុះហត្ថលេខា​នៅ Camp Nou ក្នុង​សប្តាហ៍​នេះ​។

 

​​Jules Kounde បានទទួល​ការចាប់អារម្មណ៍​ពី​ក្លិប​ជាច្រើន​នៅ​អឺរ៉ុប ​ជាពិសេស​គឺ​តោ​ខៀវ Chelsea ដែល​កៀក​ជាងគេ​ក្នុង​ការតាមប្រមាញ់​តែ​ត្រូវបាន Sevilla បដិសេធ​សំណើ​។ ​Jules Kounde បានបង្ហាញ​ខ្លួន​សរុប ១៣៣លើក​ឱ្យ Sevilla តាំងពី​ផ្លាស់​ពី Bordeaux នៅ​ឆ្នាំ២០១៩ និង​ឈ្នះ​ជើងឯក UEFA Europa League ក្នុង​រដូវ​កាល​ដំបូង​របស់ខ្លួន​នៅ​អេ​ស្ប៉ា​ញ​។ ​Jules Kounde បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​បារាំង​បាន ១១លើក ត្រូវ​កោះហៅ​ដំបូង​នៅ​ឆ្នាំ២០២១ និង​ជា​សមាជិក​ក្រុម​បារាំង​ដែល​ឈ្នះ​អេ​ស្ប៉ា​ញ ២-១ លើក​ពាន UEFA Nations League ឆ្នាំមុន​។

 

​​គិត​មកដល់ពេលនេះ Barcelona បាន​នាំចូល​កីឡាករ​ជាច្រើន​សំរាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ​រួមមាន Robert Lewandowski ពី Bayern Munich តម្លៃ ៤២.៦លាន​ផោន ខ្សែបម្រើស្លាប​ប្រេ​ស៊ី​ល Raphinha ពី Leeds តម្លៃ ៥៥លាន​ផោន រួមជាមួយ​កីឡាករ​មួយចំនួនទៀត​ដែល​មកដល់​ដោយ​គ្មាន​តម្លៃ​ផ្ទេរ ​ដូចជា​ខ្សែបម្រើ​កូ​ឌី​វ័រ Franck Kessie និង​ខ្សែការពារ​ដា​ណឺ​ម៉ាក Andreas Christensen៕

 

​អត្ថបទ​៖​នាង សុភា​វុ​ធ

Recently Posts