ចិន​នៅតែ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​អាស៊ី ២០២២ ដដែល​តែ​ត្រូវ​លើក​ទៅ​ឆ្នាំ​២០២៣

  • Admin Page
  • July 20, 2022
  • Views 141

fcb38b6937730f130c6dd9ddc969beaf

​កីឡា​អាស៊ី៖ ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​នៅតែ​ជា​ម្ចាស់​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games ឆ្នាំ​២០២២ ដដែល​តែ​ត្រូវ​លើក​ទៅ​ឆ្នាំ២០២៣ វិញបន្ទាប់ពី​ត្រូវបាន​ប្រកាស​ផ្អាក​ការប្រកួត​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។ ​​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ចិន​គ្រោង​រៀបចំ​នៅ​នៅ​ទីក្រុង​ហាន់​ចូ​វ តែ​នៅពេលនេះ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​បួន​ឆ្នាំ​ម្តងនេះ​នឹងត្រូវ​លើក​ទៅ​រៀបចំ​នៅ​ឆ្នាំ២០២៣ វិញ​ពី​ថ្ងៃទី២៣ ខែកញ្ញា​ដល់​ថ្ងៃទី៨ ខែតុលា​។

​​ព្រឹត្តិការណ៍​នេះ​តាម​កាលវិភាគ​ចាស់​ត្រូវធ្វើ​នៅ​ខែកញ្ញា​ខាងមុខ តែ​កាលពី​ខែឧសភា​កន្លងទៅ​ចិន​បានប្រកាសថា មិនអាច​រៀបចំ​បាន​ដោយសារ​គោលនយោបាយ Zero-Covid របស់​ចិន​។ ​​ទីក្រុង​ហាន់​ចូ​វ​មាន​ចំងាយ​ជាង ២០០គីឡូម៉ែត្រ​ពី​ទីក្រុង​សៀង​ហៃ ដែល​ធ្លាប់​ស្ថិតក្នុង​ស្ថានភាព​បិទ​ខ្ទប់​កាលពីដើមឆ្នាំ​ដោយសារ​ផ្ទុះ​ឆ្លង​កូ​វីដ​-១៩ ឡើងវិញ​។ ​​ព្រឹត្តិការណ៍​កីឡា​អាស៊ី​មានការ​ចូលរួម​ពី​អត្ត​ព​លិ​ក​ប្រមាណ​ជាង ១ម៉ឺន​នាក់​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ ​​ក្រៅពី​កីឡា​អាស៊ី ចិន​ក៏បាន​លើក​ពេល​រៀបចំ​ការប្រកួត​កីឡា​សកលវិទ្យា​ពិភពលោក​នៅ​ទីក្រុង​ឆឹង​ទូ​ ដែល​ដំបូង​គ្រោង​ធ្វើ​នៅ​ខែមិថុនា​កន្លង​ទៅនោះត្រូវ​លើក​ទៅ​ឆ្នាំ២០២៣ វិញ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

Recently Posts