Newcastle ដាក់​សំណើ​ថ្មី​ទិញ James Maddison ពី Leicester ក្រោយ​សំណើ​ចាស់ ៤០​លាន​ផោន​បដិសេធ​

  • Admin Page
  • August 02, 2022
  • Views 167

​បាល់ទាត់៖ ​ក្លិប​ Newcastle United បាន​បន្ត​ដាក់សំណើ​លើក​ទី២ របស់ខ្លួន​ក្នុង​ការនាំយក​ខ្សែបម្រើ James Maddison ពី Leicester City បន្ទាប់ពី​សំណើ​លើកទីមួយ ៤០លាន​ផោន​ត្រូវបាន​បដិសេធ​។

3f461c593b4a73405517eabb00d5383c

​​សំណើ​ទីមួយ ៤០លាន​ផោន​ត្រូវបាន​បដិសេធ​នោះថែមទាំង​អ្នកចាត់ការ Brendan Rodgers និយាយថា ខ្សែបម្រើជំរើសជាតិ​អង់គ្លេស​នេះ​មិន​ស្ថិតក្នុង​គំរោង​លក់​ចេញ​។ ​សំណើ​លើក​ទី២ នេះ​ត្រូវបាន​គេ​ដឹងថា ​ចន្លោះ​ពី ៤០ ទៅ ៥០លាន​ផោន តែបើ​តាម​ការចុះផ្សាយ​ពី​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា Leicester City នឹង​បដិសេធ​សំណើ​ទី២ នេះ​ទៀត ពោលគឺ Leicester City នឹងមិន​លក់ Maddison ក្រោម​តំលៃ ៦០លាន​ផោន​ឡើយ​។

 

​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​នៅសល់​កិច្ចសន្យា​ជាមួយ Leicester City ២ឆ្នាំ​ទៀត​បន្ទាប់ពី​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​ថ្មី​កាលពី​ឆ្នាំ២០២០​។ ​​រំលឹកថា James Maddison បាន​ផ្លាស់​មកកាន់ Leicester City កាលពី​ឆ្នាំ២០១៨ ក្នុងតម្លៃ ២០លាន​ផោន​ពី Norwich City និង​ធ្លាប់ជា​គោលដៅ​របស់​ក្រុម​បិសាច​ក្រហម Manchester United ផងដែរ​នៅពេល​ក្រោម​ការដឹកនាំ​របស់លោក Ole Gunnar Solskjaer៕

 

​អត្ថបទ​៖​នាង សុភា​វុ​ធ

Recently Posts