Chivas នាំអ្នកគាំទ្រកម្ពុជាសម្រេចក្ដីស្រមៃទៅទស្សនាការប្រកួតបាល់ទាត់របស់ក្រុម Manchester United ដោយផ្ទាល់នៅប្រទេសថៃ

  • Admin Page
  • July 14, 2022
  • Views 371

ក្រុមហ៊ុនស្រា Chivas បានសម្រេចក្ដីស្រមៃរបស់អ្នកគាំទ្រនៅកម្ពុជាដែលជាអតិថិជន Chivas ទៅទស្សនាការប្រកួតរបស់ក្រុម Manchester United ដោយផ្ទាល់នៅប្រទេសថៃ។

អ្នកគាំទ្រនៅប្រទេសកម្ពុជាចំនួន ៣ នាក់បានធ្វើដំណើរទៅកាន់ប្រទេសថៃកាលពីថ្ងៃទី១០-១២ ខែកក្កដាកន្លងមកនេះ ដើម្បីចូលរួមទស្សនាការប្រកួតដ៏ជក់ចិត្តរវាង Manchester United និង Liverpool ហើយជាលទ្ធផល​បិសាចក្រហម​បានយកឈ្នះ​ហង្សក្រហម​ ៤-០ ។

ការធ្វើដំណើរតាមយន្តហោះ ការហូបចុក ស្នាក់នៅសណ្ឋាគារដ៏ប្រណិត និងសំបុត្រចូលទស្សនាការប្រកួតត្រូវបានរាប់រងទាំងស្រុងដោយក្រុមហ៊ុន Pernod Ricard Cambodge ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយស្រាវីស្គី Chivas នៅប្រទេសកម្ពុជា។ បន្ទាប់ពីមើលការប្រកួតចប់នៅថ្ងៃទីមួយនោះដែរ ក្រុមការងារ និងអតិថិជនទាំងអស់បានធ្វើដំណើរទៅចូលរួមពិធីជប់លៀងរួមគ្នាមួយដែលរៀបចំឡើងដោយ Chivas នៅក្លឹបកម្សាន្តដ៏ធំមួយក្នុងទីក្រុងបាងកក។

នៅថ្ងៃទី១ អតិថិជនមកពីប្រទេសកម្ពុជាបានចូលរួមក្នុងកម្មវិធី CHIVAS Meet & Greet ជាមួយអ្នកគាំទ្រជាច្រើនរយនាក់ផ្សេងទៀត ដែលពួកគេសុទ្ធតែមានឱកាសបានជួបកីឡាករល្បីៗរបស់ Manchester United ដោយផ្ទាល់ដូចជា Alex Telles, Raphael Varane, Anthony Martial ។

ក្នុងកម្មវិធីនោះមានការទទួលទានអាហារប៊ូហ្វេ ថតរូបជាមួយកីឡាករ ឆ្លើយសំណួរយករង្វាន់ និងកម្មវិធីចាប់ឆ្នោតយកវត្ថុអនុស្សាវរីយ៍ជាច្រើនដូចជា អាវយឺត កាបូប បាល់ ដែលមានហត្ថលេខារបស់កីឡាករ Manchester United ផ្ទាល់តែម្ដង។

អំពីក្រុមហ៊ុន Pernod Ricard (Cambodge) Co,. Ltd. ក្រុមហ៊ុន Pernod Ricard (Cambodge) Co., Ltd គឺជាក្រុមហ៊ុនសាខារបស់ក្រុមហ៊ុន Pernod Ricard ដែលបានសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុន Pernod Ricard (Cambodge) គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវប្រភេទស្រាជាច្រើនប្រភេទដែលរួមមាន Chivas Ballantine’s Royal Salute Martell ស្រាក្រហម Jacob Creek ស្រាក្រហម George Windham ស្រា Champaign Mumm Absolute Vodka Tequila Olmeca Havana Club Kahlúa Malibu Ricard The Glenlivet Monkey 47 Perrier Jouet ព្រមទាំងប្រភេទស្រាផ្សេងៗច្រើនទៀត។

man_u1
man_u2
man_u3
Recently Posts