Harry Maguire មាន​បញ្ហា​ម្តងទៀត ​ខណៈ​អង់គ្លេស និង​អាល្លឺម៉ង់​ស្មើគ្នា ៣-៣ នៅ Wembley

  • Admin Page
  • September 27, 2022
  • Views 292

img_20220927_142055_800
img_20220927_142054_111
img_20220927_142050_755

បាល់ទាត់៖ ​កំហុស​ពីរ​ចំនុច​សំខាន់ៗ​ដោយ​កីឡាករ​ ២នាក់​របស់​អង់គ្លេស​ធ្វើឱ្យ​ការប្រកួត​ទល់នឹង​អាល្លឺម៉ង់​បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើគ្នា ៣-៣ ក្នុងជំនួប​នៃ​ក្របខណ្ឌ UEFA Nations League​។

បន្ទាប់ពី​ការប្រកួត​វគ្គ​ទី១ ដែល​គ្មាន​គ្រាប់​បាល់ វគ្គ​ទី២ ខ្សែការពារ Manchester United, Harry Maguire ធ្វើឱ្យមាន​កំហុស​បង្ករ​ឱ្យមាន​គ្រាប់​បាល់​ដំបូង ក្រោយ​បញ្ជូន​បាល់​ឡើង​មិនល្អ ហើយក៏​ទាត់​ជើង Jamal Musiala ក្នុង​ប្រអប់​គ្រោះថ្នាក់​ធ្វើឱ្យ Ilkay Gundogan ជា​អ្នក​ស៊ុត​បាល់ ១១ម៉ែត្រ​ឱ្យ​អាល្លឺម៉ង់​នាំមុខ​មុន​។ ​​ខ្សែប្រយុទ្ធ Chelsea, Kai Havertz ជា​អ្នក​បន្ថែម​ការនាំ​មុខ ២-០ ឱ្យ​អាល្លឺម៉ង់​មុនពេល​ដែល Luke Shaw ស៊ុត​តាម​ពីក្រោយ​ឱ្យ​អង់គ្លេស​វិញ និង Mason Mount ស៊ុត​តាម​ស្មើ ២-២ ត្រឹម​នាទី​ទី៧៥​។

អង់គ្លេស​ក៏មាន​ឱកាស​នាំមុខ​សារជាថ្មី​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Harry Kane និង​គួរតែ​ជា​គ្រាប់​ជ័យជំនះ​ទៅហើយ តែ​គ្រាប់​តាម​ស្មើ​របស់​អាល្លឺម៉ង់​ក៏​កើតឡើង ​ដោយសារ​កំហុស​ចាប់​បាល់​មិន​ជាប់​របស់​អ្នកចាំទី Nick Pope ធ្វើឱ្យ Kai Havertz ស៊ុត​តាម​ស្មើ​បានសំរេច ៣-៣​។ ​​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​ទាំង២ បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល​ដោយ​អាល្លឺម៉ង់​លេខ៣ មាន ១០ពិន្ទុ និង​អង់គ្លេស​បាត​ពូ​ល​មាន​ត្រឹម ៣ពិន្ទុ​។ ​អ៊ីតាលី​ជា​អ្នកឈ្នះ​ក្នុង​ពូ​ល​មាន ១១ពិន្ទុ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ហុង​គ្រី​បាន​ត្រឹម​លេខ២ មាន ១០ពិន្ទុ​៕

 

​អត្ថបទ​៖​នាង សុភា​វុ​ធ

Recently Posts