Man Utd ចាប់អារម្មណ៍ខ្សែប្រយុទ្ធតម្លៃ 55 លានផោនរបស់ RB Salzburg

  • Admin Page
  • July 25, 2022
  • Views 143

62de06d9c15cb

Manchester United បានចូលរួមក្នុងការប្រកួតប្រជែងដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ RB Salzburg កីឡាករ Benjamin Sesko ប៉ុន្តែក្លិបអូទ្រីសនេះ មិនចង់លក់ក្នុងតម្លៃតិចជាង 55 លានផោននៅក្នុងទីផ្សារដោះដូរកីឡាករមុនបើករដូវកាលថ្មីនេះទេ។

 

Newcastle United, Bayern Munich និង Borussia Dortmund សុទ្ធតែត្រូវបានគេបញ្ជាក់ថា កំពុងតាមដានកីឡាករវ័យ 19 ឆ្នាំ ដែលមានទេពកោសល្យខ្ពស់។ Salzburg ចង់រក្សា Sesko សម្រាប់រដូវកាលថ្មីនេះ ដែលគាត់បានចាប់ផ្តើមយ៉ាងល្អជាមួយនឹងការស៊ុតបញ្ចូលទីបានពីរគ្រាប់ ក្នុងការប្រកួតពីរលើក។

 

Newcastle នៅតែចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេងនេះ ហើយក៏ចង់បានខ្សែបម្រើស្លាបស្តាំផងដែរ។ ប៉ុន្តែ Manchester United កំពុងសម្លឹងមើលកីឡាករជំនួសតារាងឆ្នើមរបស់ពួកគេ ខណៈពួកគេ នឹងត្រូវការបញ្ជាក់ពីស្ថានភាពរបស់ Cristiano Ronaldo នៅសប្តាហ៍នេះ៕

Recently Posts