Manchester United បំបាក់ Liverpool ៤-០ ក្នុងជំនួប​មិត្តភាព​នៅ​ទីក្រុង​បាងកក

  • Admin Page
  • July 13, 2022
  • Views 149

​បាល់ទាត់៖ ​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​បិសាច​ក្រហម Manchester United លោក Erik ten Hag រីករាយ​នឹង​ការដឹកនាំ​ប្រកួត​ដំបូង​របស់ខ្លួន​ជាមួយនឹង​ជ័យជំនះ ៤-០ លើ​ក្រុម​គូប្រជែង​នៅ Premier League ហង្ស​ក្រហម Liverpool ក្នុងជំនួប​មិត្តភាព​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។

​​Jadon Sancho ជា​អ្នកបើក​ការ​នាំមុខ​គ្រាប់​ដំបូង​មុនពេល​ដែល Fred រកបាន​គ្រាប់​ទី​ពីរ និង Anthony Martial គ្រាប់​ទី ៣​។ ​​វគ្គ​ទី២ Liverpool បាន​ដូរ​ចូល​កីឡាករ​សំខាន់​ជាច្រើន​ដូចជា Mohamed Salah និង​ខ្សែប្រយុទ្ធ​ចំនូល​ថ្មី Darwin Nunez តែ​មិនមាន​អ្វី​ប្រែប្រួល​ឡើយ ពោលគឺ Manchester United បន្ថែម​មួយគ្រា​ប់​ទៀត​ដោយ​កីឡាករ​វ័យក្មេង​អ៊ុយ​រូ​ហ្កា​យ Facundo Pellestri​។ ​​ចប់​ការប្រកួត Manchester United យកឈ្នះ Liverpool ៤-០ នៅ​ចំ​ពោះ​មុខ​អ្នកគាំទ្រ​ជាង ៥ម៉ឺន​នាក់​នៅ​កីឡដ្ឋាន Rajamangala​។ ​​សូមបញ្ជាក់ថា នេះ​ជា​ជំនួប​មិត្តភាព Pre-Season ដំបូង​សំរាប់​ក្រុម​ទាំង​មុន​បើក​រដូវ​កាល​ថ្មី​ខែក្រោយ ពោលគឺ​ចេញពី​ទីក្រុង​បាងកក Manchester United ត្រូវធ្វើ​ដំណើរ​ទៅ​ទឹកដី​អូស្ត្រាលី​ជួប​ជាមួយ Melbourne Victory និង​ក្រុម​រួម​លី​គ Crystal Palace នៅ​ទីនោះ​។ ក្រៅពីនោះ Manchester United ក៏មាន​ជំនួប​មិត្តភាព​បី​ប្រកួត​ផ្សេងទៀត​រួមមាន​ជួប​ជាមួយ Aston Villa, Atletico Madrid និង Rayo Vallecano​។

​​ចំណែក Liverpool ត្រូវ​ចាក​ចេញពី​ទីក្រុង​បាងកក​ទៅ​ប្រទេស​សឹង្ហ​បុរី​ជួប​ជាមួយ Crystal Palace ហើយ​បន្ត​ជួប​ជាមួយ RB Leipzig នៅ​អាល្លឺម៉ង់ ជួប RB Salzburg នៅ​អូទ្រីស ជួប Manchester City នៅ King Power Stadium របស់ Leicester City នៃ​ការប្រកួត FA Community Shield និង​ជួប​ជាមួយ Strasbourg ថ្ងៃទី៣១ ចុងខែ​នៅ Anfield​។

​​ក្រុម​ទាំងពីរ​នឹង​បើក​រដូវ​កាល English Premier League ដោយ Manchester United ទទួល Brighton និង Liverpool ទៅផ្ទះ Fulham៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

man3
man1
man2
Recently Posts