Jesse Lingard សំរេច​ផ្លាស់​ទៅកាន់ Nottingham Forest ក្រោយ​ចាក​ចេញពី Manchester United

  • Admin Page
  • July 22, 2022
  • Views 179

​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United, Jesse Lingard ទីបំផុត​រក​ទ្រនំ​ថ្មី​បាន​ហើយគឺ​ផ្លាស់​ទៅកាន់​ក្លិប​ឡើង​ថ្មី Nottingham Forest​។ ​​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កីឡាករ​ថ្មី​ទី១១ ដែល​មកកាន់ Nottingham Forest ដែល​ឡើងមក​កាន់ English Premier League ជា​លើកដំបូង​តាំងពី​ឆ្នាំ១៩៩៩​។

f1bf54a442675042aab0237a6b046cba

​​Jesse Lingard បាន​ចាក​ចេញពី​ក្រុម​បិសាច​ក្រហម Manchester United ក្រោយ​ចំណាយពេល​ជាង ២០ឆ្នាំ​តាំងពី​វ័យ​កុមារភាព​បន្ទាប់ពី​ផុត​កិច្ចសន្យា​កាលពី​មិថុនា​កន្លងទៅ​។ ​​Nottingham Forest មិនបាន​បង្ហាញ​លំអិត​ពី​កិច្ចសន្យា​របស់ Jesse Lingard ឡើយ​។ ​​មុន​មកដល់ Forest, Lingard ត្រូវបាន West Ham ព្យាយាម​ទាក់ទង​ត្រលប់​ទៅវិញ​ដែរ បន្ទាប់ពី​ជោគជ័យ​ក្នុងពេល​ជា​កីឡាករ​ខ្ចី​ជើង​កាលពី​រដូវ​កាល ២០២០-២១ ដោយ​រកបាន ៩គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៦ប្រកួត​នៅ Premier League​។ ​​Jesse Lingard នឹងចូលរួម​ជាមួយ​មិត្ត​រួម​ក្រុម​នៅ Manchester United ម្នា​ក់នៅ Forest គឺ​អ្នកចាំទី Dean Henderson៕

df8d84550232a14892fc775ff1dd4d7b

​អត្ថបទ​៖​នាង សុភា​វុ​ធ

Recently Posts