Chelsea ចរចាជាមួយ Sevilla លើការផ្ទេររបស់ Jules Kounde

  • Admin Page
  • July 20, 2022
  • Views 119

62d78d96d6586
62d78d96ce8c6
62d78d8660d4a

យោងតាមរបាយការណ៍ថ្មីៗបានឱ្យដឹងថា Chelsea បានចរចាសម្រាប់ខ្សែការពារកណ្តាល Jules Kounde របស់ Sevilla ហើយក្រុមតោខៀវ បានដាក់សំណើរទិញខ្សែការពារវ័យក្មេងរួចហើយ។

Chelsea បានចាប់ផ្តើមការចរចាឡើងវិញជាមួយ Sevilla សម្រាប់កីឡាករវ័យ 23 ឆ្នាំក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ក្រុមតោខៀវបានដាក់សំណើដេញថ្លៃ 50 លានអឺរ៉ូ បូករួមប្រាក់បន្ថែមទៅ Sevilla ។

កីឡាកររូបនេះ បានចាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ប្រទេសអង់គ្លេស ខណៈ Barcelona ក៏នៅតែចាប់អារម្មណ៍លើ Kounde ផងដែរ ខណៈអ្នកចាត់ការ Xavi យល់ឃើញថា គេជាអាទិភាពក្នុងទីផ្សារដោះដូរកីឡាករ។

Chelsea សង្ឃឹមថា កិច្ចព្រមព្រៀងមួយនឹងកើតឡើងក្នុងសប្តាហ៍នេះ សម្រាប់កីឡាករសញ្ជាតិបារាំង៕

Recently Posts