Diogo Jota បន្ត​កិច្ចសន្យា​ថ្មី​នៅ​ជាមួយ Liverpool ដល់​ឆ្នាំ​២០២៧

  • Admin Page
  • August 03, 2022
  • Views 225

3168a809498ab23f9ee4ba36adef6fc6

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Diogo Jota បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ដែល​នឹង​រក្សា​រូបគេ​នៅ​ជាមួយ Liverpool ដល់​ឆ្នាំ២០២៧​។ ​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​សរុប ៣៤គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន ៨៥ប្រកួត​តាំងពី​ផ្លាស់​ពី Wolverhampton កាលពី​ឆ្នាំ២០២០ ក្នុងតម្លៃ ៤១លាន​ផោន​។

fe562f44e975aa4b8cf51ef59b188244

​​រដូវ​កាល​មុន Diogo Jota ស៊ុត​បញ្ចូល​ទី​បាន ២១គ្រាប់​ខណៈ Liverpool ឈ្នះ​ជើងឯក FA Cup និង League Cup និង​ជា​ជើងឯក​រង English Premier League និង UEFA Champions League​។​ ​​Diogo Jota ដែល​កិច្ចសន្យា​ចាស់​ត្រូវអស់​សុពលភាព​នៅ​ឆ្នាំ២០២៥ នោះមិនបាន​ចូលរួម​ជាមួយ Liverpool ឡើយ​ក្នុង​ការប្រកួត​មិត្តភាព Pre-Season កន្លងទៅ​ដោយសារ​របួស​ស​សៃ​ពួរ​។ ​​រំលឹកថា ​កាលពី​ខែ​មុន Mohamed Salah ក៏​ទើបតែ​បាន​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Liverpool ផងដែរ​ដល់​ឆ្នាំ២០២៦ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍ ៣៥ម៉ឺន​ផោន​៕

 

​អត្ថបទ​៖​នាង សុភា​វុ​ធ

Recently Posts