Arsenal ឈានដល់​កិច្ចព្រមព្រៀង​ទិញ Zinchenko ពី Manchester City តម្លៃ ៣០​លាន​ផោន​

  • Admin Page
  • July 19, 2022
  • Views 178

8089e0cf-f139-49a7-aa19-107c14e98ac5

បាល់ទាត់៖ ​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ហើយ ​ក្នុងការ​នាំយក​ខ្សែការពារ​អ៊ុយ​ក្រែ​ន Oleksandr Zinchenko ពី Manchester City ក្នុងតម្លៃ ៣០​លាន​ផោន​។ ​តួនាទី​ដើម​ជា​ខ្សែបម្រើ តែ​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​ត្រូវបាន​អ្នកចាត់ការ Pep Guardiola ឱ្យ​លេង​តំណែង​ការពារ​ភាគច្រើន​។

​​បច្ចុប្បន្នកំពុង​នៅ​ទឹកដី​សហរដ្ឋអាមេរិក​ត្រៀម​ការប្រកួត Pre-Season ជាមួយ Manchester City, Oleksandr Zinchenko ត្រូវបាន​គេ​រំពឹងថា​នឹង​ហោះ​ត្រលប់​មកកាន់​ចក្រភព​អង់គ្លេស​វិញ​ ដើម្បី​បំពេញ​ឱ្យ​រួចរាល់​ការផ្ទេរ​នេះ​។ Oleksandr Zinchenko គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​មួយចំនួនទៀត​ដែល​មកដល់ Manchester City នៅពេល Pep Guardiola ត្រូវបានតែងតាំង​ដំបូង​កាលពី​ឆ្នាំ២០១៦​។

​​មក​ដល់​ពេលនេះកីឡាករ​ជំរើសជាតិ​អ៊ុយ​ក្រែ​ន​រូបនេះ​បានឈ្នះ​ពាន English Premier League បួន​លើក​ហើយជាមួយ Manchester City បូករួម​ទាំង League Cup បួន​លើក​ផងដែរ​ក្នុងចំណោម​ការ​បង្ហាញ​ខ្លួន​សរុប ១២៨លើក​។ ​​Zinchenko ជា​កីឡាករ​ម្នាក់ទៀត​ដែល​ចាក​ចេញពី Manchester City ទៅកាន់ Arsenal បន្ទាប់ពី​ខ្សែ​ប្រយុទ្ធ​ប្រេ​ស៊ី​ល Gabriel Jesus ដែល​ផ្លាស់​ទៅ Arsenal កាលពី​ដើមខែ​ក្នុងតម្លៃ ៤៥លាន​ផោន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

Recently Posts