អាស៊ី​អឺរ៉ុប​ឡើង​ជួប​ណាហ្គា​នៃ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ ក្រោយ​យកឈ្នះ​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី​វិញ ៣-០

  • Admin Page
  • July 21, 2022
  • Views 132

​បាល់ទាត់៖ ទីបំផុត​ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុបបានទទួល​កៅអី​វគ្គ ១៦​ក្រុម​ចុងក្រោយសម្រាប់​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ ដោយ​ត្រូវ​ជួប​ក្រុម​ណាហ្គា​វើ​ល​ដ៏ បន្ទាប់ពី​ក្រុម​សមាជិក​លី​គ​ទី​២ មួយ​នេះ បាន​យកឈ្នះ​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី​វិញដោយ​លទ្ធផល ៣-០ ក្នុងជំនួប​កាត់សេចក្ដី​ជើង​ទី​១ វគ្គ​ជម្រុះ​ថ្នាក់ជាតិនៅ​កីឡដ្ឋាន​ AEU Sport Park ​កាលពី​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា​ម្សិលមិញ។​

53074db5d258b15b50e34418d0f4fb51

​បន្ទាប់ពី​រង​បរាជ័យ​ក្រៅ​ដី ២-១ កាលពី​ជើង​ទី​១ អាស៊ី​អឺរ៉ុបធ្វើបាន​យ៉ាង​ល្អក្នុងជំនួប​ជើង​ទី​២ លើ​ទឹកដី​របស់ខ្លួនដោយ​ការពារ​មិន​ឲ្យ​មាន​គ្រាប់​បាល់​របូត​ឡើយ។ លើសពីនេះ ពួកគេ​បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ៣​គ្រាប់ដោយ​កីឡាករ ម៉ន កក្កដា ២​គ្រាប់ និង ប៉ុក រ៉ូ​ហ្សា ១​គ្រាប់ដើម្បី​ធានា​កៅអី​វគ្គ ១៦​ក្រុម​ចុងក្រោយ​ទៀតផង បន្ទាប់ពី​សរុប​លទ្ធផល​ទាំង ២​ជើង អាស៊ី​អឺរ៉ុបឈ្នះ​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ៤-២។​

e4af479f68376579288d5993cca3ce76

​សម្រាប់​ក​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ អាស៊ី​អឺរ៉ុបនឹងត្រូវ​ជួប​ជាមួយ​ក្រុម​ឈរ​លេខ​រៀង​ទី​៣ គិត​ត្រឹម​សប្ដាហ៍​ទី​១១ នៃ​លី​គ​កំពូល​កម្ពុជាគឺ​ក្រុម​ណាហ្គា​វើ​ល​ដ៏ដែល​នឹងត្រូវ​ជួបគ្នា ២​ជើងដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ឡើង​វគ្គ​បន្ដ ក្នុងនោះ​ជើង​ទី​១ គ្រោង​ប្រកួត​នា​ថ្ងៃទី​២៧ ខែកក្កដា ខណៈ​ជើង​ទី​២ ក្រុម​ទាំងពីរគ្រោង​ប្រកួត​នា​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

Recently Posts