Zlatan Ibrahimovic បន្ត​កិច្ចសន្យា ១ឆ្នាំ​ជាមួយ AC Milan បី​ខែ​មុន​ឈាន​ចូល​វ័យ ៤១​ឆ្នាំ​

  • Admin Page
  • July 20, 2022
  • Views 156

5821b1e9-823c-46d5-b810-46f0a85af222
fe3688fa-3745-4884-b0bd-e9f72c227e1e

បាល់ទាត់៖ ខ្សែប្រយុទ្ធ​វ័យ​ចំណាស់​ស៊ុយអែត Zlatan Ibrahimovic បាន​បន្ត​កិច្ចសន្យា​មួយឆ្នាំ​ទៀត​ជាមួយ​ក្លិប​ជើងឯក​អ៊ីតាលី AC Milan បី​ខែ​មុន​ឈានចូល​វ័យ ៤១ឆ្នាំ​។ ​កិច្ចសន្យា​ថ្មី​នេះនឹង​រក្សា​អតីត​ខ្សែប្រយុទ្ធ​ក្លិប​កំពូលៗ​នៅ​អឺរ៉ុប​មួយ​នេះ​ស្នាក់នៅ​កីឡដ្ឋាន San Siro រហូត​បញ្ចប់​រដូវ​កាល​ថ្មី​ខាងមុខជាមួយនឹង​ថ្លៃឈ្នួល ១៥០០០ផោន​ក្នុង​មួយ​សប្តាហ៍​។

​​ថ្វីបើ​ឈានដល់​វ័យ ៤០ឆ្នាំ​ក្តី Zlatan Ibrahimovic មិនដែល​បង្ហើប​ពី​គំរោង​ចូលនិវត្តន៍​របស់ខ្លួន​ឡើយ ស្របពេល​ទំរង់​មិនទាន់​ធ្លាក់ចុះ​បើទោះជា​មួយ​របួស​ញាំញី​បន្តិចបន្តួច​ក្តី​។ ​មកកាន់ AC Milan ជា​លើក​ទី២ ក្នុង​អាជីព Zlatan បាន​ជួយ​ក្រុម​ដែល​គេ​ចាត់ទុកជា​ក្រុម​សំណព្វចិត្ត​របស់ខ្លួនឈ្នះ​ជើងឯក​អ៊ីតាលី Serie A ជា​លើកដំបូង​ក្នុង​រយៈពេល ១១ឆ្នាំ​។​ រដូវ​កាល​កន្លងមកនេះ Zlatan បង្ហាញ​ខ្លួន​ក្នុង​លី​គ​ឱ្យ AC Milan បាន ២៣លើក​ស៊ុត​បញ្ចូល​ទី​បាន ៨គ្រាប់​។

​​ជោគជ័យ​រាប់មិនអស់​ទេ​សំរាប់​កីឡាករ​ស៊ុយអែត​រូបនេះ ដែល​រួមមាន​ដូចជា​ជើងឯក​លី​គ​ហូ​ឡង់​ជាមួយ Ajax ២លើក ឈ្នះ​ជើងឯក​អ៊ីតាលី Serie A ៧លើក​ជាមួយ Juventus ពីរលើក Inter Milan បី​លើក និង AC Milan​។ ​ក្រៅពីនោះ Zlatan Ibrahimovic ក៏​ធ្លាប់​ឈ្នះ​ជើងឯក​លី​គ​កំពូល​បារាំង ៤លើក​ផងដែរ​ជាមួយ Paris Saint Germain និង UEFA Europa League មួយ​លើក​ជាមួយ Manchester United ពោលគឺ​មានតែ UEFA Champions League ប៉ុណ្ណោះ​ដែល​បុរស​វ័យ ៤០ឆ្នាំ​រូបនេះ​មិនដែល​ឈ្នះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

Recently Posts