Manchester United យកឈ្នះ Crystal Palace ៣-១ ក្នុងជំនួប​មិត្តភាព​នៅ​ទឹកដី​អូស្ត្រាលី​

  • Admin Page
  • July 20, 2022
  • Views 133

964e1db7f00b7ac24133b9bcb2a3ee20
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​បន្ត​ជ័យជំនះ​របស់ខ្លួន​ក្នុងការ​ប្រកួត​មិត្តភាព Pre-Season នៅ​ទឹកដី​អូស្ត្រាលី​ដោយ​យកឈ្នះ Crystal Palace ៣-១ នៅ​ទីក្រុង Melbourne​។ ​ប្រធាន​ក្រុម Manchester United, Harry Maguire ត្រូវបាន​អ្នកគាំទ្រ​នៅ​ទឹកដី​អូស្ត្រាលី​ធ្វើ​សំឡេង​បង្អាប់ ​រាល់ពេល​បាល់​ទៅដល់​ជើង​កីឡាករ​អង់គ្លេស​រូបនេះ​។

74f4a8681aed8e4db6ec14e3741d82b4

​​យ៉ាងណាក្តី ក្រៅពី​បញ្ហា​របស់ Harry Maguire គេ​សង្កេតឃើញ​ភាព​វិជ្ជមាន​ច្រើន​សំរាប់​ក្រុម Manchester United ក្នុងការ​ត្រៀម​មុន​រដូវ​កាល​ថ្មី​ខាង​មុ​នេះ​។ ​​ខ្សែប្រយុទ្ធ​ដែល​បញ្ចេញ​ឱ្យ Sevilla ខ្ចី​ជើង​រដូវ​កាល​មុន Anthony Martial បាន​ស៊ុត​បញ្ចូល​រាល់​ការប្រកួត​មិត្តភាព​បី​ប្រកួត​កន្លងមក ក៏ដូចជា​ការសហការ​គ្នា​បានល្អ​រវាង Jadon Sancho ក៏ដូចជា Marcus Rashford ដែល​ធ្លាប់​ធ្លាក់ចុះ​ទម្រង់​លេង​ខ្លាំង​ចុងរដូវ​កាល​មុន​។

fef51487d6bdcaecd301ee370ffc68fb

​​Manchester United មិនទាន់​អស់​ការប្រកួត​នៅ​ទឹកដី​អូស្ត្រាលី​ឡើយ ដោយ​ក្រុម​របស់លោក Erik ten Hag ត្រូវធ្វើ​ដំណើរ​ទៅ​ទីក្រុង Perth នៅ​ថ្ងៃ​សៅរ៍​នេះ មុន​ចាក​ចេញមក​អឺរ៉ុប​វិញ​ទៅ​ទីក្រុង Oslo ប្រទេស​ណ័​រវេ​យ ហើយនឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី English Premier League ទទួល Brighton នៅ​ថ្ងៃទី ៧ ខែសីហា​ខាងមុខ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

Recently Posts