Fulham ចុះហត្ថលេខាជាមួយអ្នកចាំទី Bernd Leno ផ្ទេរពី Arsenal

  • Admin Page
  • August 03, 2022
  • Views 318

62e9ea9b94dc1

Fulham បានចុះហត្ថលេខាជាមួយអ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ Bernd Leno ពីក្រុម Arsenal ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ ក្នុងតម្លៃខ្លួន 8 លានផោន។

 

Leno វ័យ 30 ឆ្នាំបានបាត់បង់តំណែងក្នុងនាមជាអ្នកចាំទីដៃទីមួយរបស់ Arsenal ទៅឱ្យកីឡាករជម្រើសជាតិអង់គ្លេស Aaron Ramsdale កាលពីរដូវកាលមុន ដោយលេងបានតែ 9 ប្រកួតប៉ុណ្ណោះ។

 

សរុបមក Leno បានរក្សា Clean Sheet ចំនួន 37 ដងក្នុងការបង្ហាញខ្លួន 125 ដងក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមកាំភ្លើងធំ បន្ទាប់ពីបានមកដល់ពី Bayer Leverkusen ក្នុងតម្លៃ 20 លានផោនកាលពីឆ្នាំ 2018 ។

 

Leno ក្លាយជាកីឡាករទី 5 របស់ Fulham ក្នុងទីផ្សារដោះដូរកីឡាករដើមរដូវកាលថ្មីនេះ ចាប់តាំងពីក្លិបបានវិលត្រលប់ទៅក្របខណ្ឌ Premier League ។

 

Joao Palhinha, Andreas Pereira, Kevin Mbabu និង Manor Solomon បានចូលរួមជាមួយ Fulham ៕

Recently Posts