ទើប​ត្រលប់​ទៅ Juventus, Pogba របួស​ជង្គង់​ប្រឈម​ការវះកាត់

  • Admin Page
  • July 26, 2022
  • Views 153

c99f73104dc4950e0d2841e9824792e6
dfa3643153c9d4c593130bb5b145ce0d

​បាល់ទាត់៖ ​ក្លិប​សេះបង្កង់ Juventus បាន​បញ្ជាក់ថា​ ខ្សែបម្រើ​បារាំង Paul Pogba រងរបួស​ជង្គង់​ប្រឈម​នឹង​ការវះកាត់​។ ​របួស​នេះ​បានធ្វើឱ្យ​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​អវត្តមាន​ពី​ការប្រកួត​មិត្តភាព​របស់ Juventus ទល់នឹង Barcelona នៅ​ទីក្រុង Dallas សហរដ្ឋអាមេរិក​។

​​Paul Pogba បាន​ចាក​ចេញពី Juventus មកកាន់ Manchester United កាលពី​ឆ្នាំ២០១៦ ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក​ពេលនោះ មុនពេល​ចាកចេញ​ត្រលប់មក​អ៊ីតាលី​វិញ​ក្រោយ​ផុត​សុពលភាព​កិច្ចសន្យា​។​ ​របួស​ជង្គង់​របស់ Pogba មិនមែន​ទើបតែ​ថ្មីៗ​នេះ​នៅ Juventus ឡើយ ពោល​គឺមាន​បញ្ហា​បែបនេះ​តាំងពី​ពេល​នៅ Manchester United ម្ល៉េះ​ដែល​ធ្វើឱ្យ​អាជីព​នៅ Old Trafford មិនសូវ​ជា​ជោគជ័យ​។ ​​រំលឹកថា Paul Pogba បាន​ចូលរួម​ជាមួយ Manchester United ដំបូង​នៅ​ឆ្នាំ២០០៩ ផ្ទេរ​ពី​ក្លិប​បារាំង Le Havre ក្នុង​វ័យ​ត្រឹម ១៦ឆ្នាំ​។

 

តែ​នៅ​ឆ្នាំ២០១២ Pogba បាន​ចាកចេញ​នៅពេល​កិច្ចសន្យា​​អស់​សុពលភាព​នៅ​ខែកក្កដា​ ឆ្នាំ២០១២ ក្រោយ​បង្ហាញខ្លួន​ឱ្យ Manchester United ត្រឹម ៧ប្រកួត​ប៉ុណ្ណោះ​។ ទៅដល់ Juventus, Paul Pogba បានឈ្នះ​ពាន​សំខាន់​ចំនួន ៨ នៅ​ទីក្រុង Turin បូករួម​ទាំង​ពាន Serie A បួន​រដូវ​កាល​ជាប់​គ្នា​។ ​ត្រលប់​មកកាន់ Manchester United, Paul Pogba បានឈ្នះ​ពាន EFL Cup និង UEFA Europa League ក្នុង​រដូវ​កាល​ដំបូង​នៃ​ការវិល​ត្រលប់​របស់ខ្លួន​៕

 

​អត្ថបទ​៖​នាង សុភា​វុ​ធ

Recently Posts