AFF Women’s៖ ក្រុមបាល់ទាត់​នារី​កម្ពុជាយកឈ្នះ​ទី​ម័​រ ៣-១ មុន​ត្រឡប់មក​មាតុភូមិ​វិញ

  • Admin Page
  • July 14, 2022
  • Views 218

​បាល់ទាត់៖ ក្រុមបាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា បាន​យកឈ្នះ​ក្រុមបាល់ទាត់​នារី​ទី​ម័​រ​ខាងកើតដោយ​លទ្ធផល ៣-១ ក្នុងជំនួប​បញ្ចប់​ពូ​ល​ B ​នៃ​ពានរង្វាន់​បាល់ទាត់​នារី​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២២ AFF Women’s Championship 2022 ​នៅ​ប្រទេស​ហ្វីលីពីន។​

​ជំនួប​បង្គ្រប់កិច្ចកាលពី​ល្ងាច​ថ្ងៃទី​១៣ ខែកក្កដា​នេះ វគ្គ​ទី​១ ក្រុមបាល់ទាត់​នារី​កម្ពុជាបាន​បើក​ការនាំ​មុខ ៣​គ្រាប់​មុនដែល​ធ្វើ​សម្រេច​ដោយ​កីឡាការិនី ភឿង ស្រី​ភ័​ស្ដ, កីឡាការិនី សឿន វិ​ផា និង​កីឡាការិនី គាត សៀវ​ហ័ង មុន​ក្រុមទី​ម័​រ​ខាងកើតវាយបក​បាន ១​គ្រាប់​វិញនៅ​វគ្គ​ទី​២ ហើយ​ក៏បាន​រក្សា​លទ្ធផល​នេះរហូតដល់​ចប់​ការប្រកួត។​ ​នេះ​គឺជា​ជ័យជម្នះ​លើកដំបូង​របស់​ក្រុមបាល់ទាត់​នារី​កម្ពុជា បន្ទាប់ពី​ប្រកួត​បើកឆាក​ស្មើ​ឡាវ ១-១ ហើយ​ប្រកួត​បន្ទាប់​ចាញ់​វៀត​ណាម និង​មី​យ៉ាន់​ម៉ាដោយ​លទ្ធផល ៣-០ ដូចគ្នា នាំ​ឲ្យ​ក្រុមបាល់ទាត់​នារី​កម្ពុជាបញ្ចប់​យុទ្ធនាការ​ប្រកួត ​ពានរ​ង្វាន់​បាល់ទាត់​នារី​ជើងឯក​អាស៊ាន​នេះដោយ​ឈរ​លេខ​៣ ក្នុង​ពូ​ល​ B ​និង​រកបាន ៤​ពិន្ទុ​ប៉ុណ្ណោះមុន​ត្រឡប់មក​មាតុភូមិ​វិញ៕

​អត្ថបទ៖ លី ឈុន​ឡា

wo1
wo2
Recently Posts