Alex Telles សម្រេចចិត្តចូលរួមជាមួយ Sevilla ពី Man Utd

  • Admin Page
  • August 03, 2022
  • Views 171

62ea4610e17c7
62ea462224058

ខ្សែការពារស្លាបឆ្វេង Alex Telles នឹងចាកចេញពី Manchester United ដើម្បីចូលរួមជាមួយក្លិប Sevilla ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ឆ្នាំ 2023 ដោយមិនមានជម្រើសក្នុងការទិញផ្ដាច់ឡើយ។

 

កាលពីថ្ងៃចន្ទ សេចក្ដីរាយការណ៍ថា កីឡាករប្រេស៊ីលរូបនេះ កំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងទៅ Sevilla ដោយការរៀបចំឯកសារ និងការធ្វើតេស្តសុខភាពនឹងត្រូវបញ្ចប់។ នាយកកីឡារបស់ក្លិបនៅក្របខណ្ឌអេស្ប៉ាញខាងលើ គឺលោក Monchi បានចាប់អារម្មណ៍លើកីឡាកររបស់ Man Utd ចាប់តាំងពីគេលេងនៅ FC Porto មកម្ល៉េះ។

 

សេចក្ដីរាយការណ៍បន្តថា Telles មកលេងនៅក្របខណ្ឌ La Liga ក្នុងកិច្ចព្រមព្រៀងស្រដៀងគ្នាទៅនឹងការនាំយក Anthony Martial ទៅកាន់ប្រទេសអេស្ប៉ាញកាលពីខែមករាឆ្នាំមុន។

 

ដោយសារប្រាក់ឈ្នួលខ្ពស់របស់ Telles, ក្លិបមកពីក្របខណ្ឌ Premier League នឹងត្រូវបន្តជួយ Sevilla បង់ថ្លៃឈ្នួលមួយចំណែក ប៉ុន្តែពុំមានការបញ្ជាក់ថាប៉ុន្មាននោះទេ។ ចំណែក Telles បានយល់ព្រមចំពោះការផ្ទេរនេះ។ ការផ្លាស់ទៅ Sevilla របស់ខ្សែការពារស្លាបឆ្វេងនេះ នឹងកើតឡើងនៅក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ៕

Recently Posts